លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានដឹកនាំកម្លាំងចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឡដុតធ្យូង.!

(សៀមរាប)% ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ បានដឹកនាំលោក នាយរងផ្នែក នាយ នាយរងសង្កាត់ និងមន្រ្តីក្រោមឱវាទនៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើដឹកនាំដោយ លោក ជុំ ចាន់ថេង អភិបាលរងស្រុក មានចូលរួមសរុបចំនួន៣១នាក់ បានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ឡដុតធ្យូង និងរុះរើឡធ្យូងនៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ។

មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នាដើម្បីរៀបចំយុទ្ឋសាស្រ្តអនុវត្តតាមនីតិវធី ។ បន្ទាប់ពីពិភាក្សាផ្លាស់ប្តូរយោបល់ ក្រុមការងារបានសម្រេចដូចខាងក្រោម៖

១.ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឲ្យពួកគាត់រុះរើដោយខ្លួនឯង

២.ចំពោះឡដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនិងកន្លែង ។

ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន ២៨ឡ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *