ប៉ូលីសអគ្គីភ័យប្រចាំស្រុកជីក្រែង ឈ្មោះ លោក អាត កំពុងតែមមាញឹករកសុីដឹកបទល្មើសព្រៃឈើនៅស្រុកជីក្រែង.!

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍បានឲ្យដឹងថាមេឈ្មួញរកសុីដឹកជញ្ជួនឈើឈ្មោះអាត ដែលមានដេប៉ូច្រកចេញចូលតែមួយ ក្នុងស្រុក ជីក្រែង ខេត្តសៀមរាប បានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃរាល់យប់ ចំណែកលោក តាន់ លីហេង ! អធិការស្រុកជីក្រែង ដឹងរឿងដែលឬទេ?

ប៉ូលីសអគ្គីភ័យឈ្មោះអាត ! ម្នាក់កំពុងប្រព្រឹត្តបទល្មើសដឹកជញ្ជួនឈើខុសច្បាប់និងរួមជាមួយឧក្រិតជនដឹកឈើចេញ យ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃរាល់យប់ ហើយល្បីថា៖ ទីស្នាក់ការបរិស្ថាននិងផ្នែករដ្ធបាលព្រៃឈើខ្វាវ ដែលមានលោកវីរៈប្រចាំការនៅទីនោះដេកលក់អស់ហើយព្រោះតែទទួលបានលាភសក្ការៈរបស់មេឈ្មួញដឹកជញ្ជួនឈើមួយរូបនេះហើយមើលទៅបានជាមិនហ៊ានបង្ក្រាប?

តើលោក ទៀ គឹម សុទ្ធ ដែលជាប្រធានកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប មានចំណាត់ការយ៉ាងណាទៅលើមេឈ្មួញដឹកជញ្ជួនឈើយ៉ាងសកម្មមួយរូបនេះ ដែលកំពុងតែដឹកជញ្ជូនឈើខុសច្បាប់ចេញពី ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប!

ថ្ងៃទី ២៣ ខែ គុម្ភះ ឆ្នាំ២០២២ ការិយាល័យនិពន្ធ/0882718176/ 011884183

You might like

Leave a Reply

Your email address will not be published. Required fields are marked *