ខេត្តឧត្ដរមានជ័យ ៖ មន្ត្រីប៉ូលីសក្រសួងមហាផ្ទៃអាងខ្លួនជាប៉ូលីសបានមកជេរប្រមាថរកវ៉ៃដំទៅលើអ្នកសារព័ត៌មានដោយមិនញញើតច្បាប់ទាល់តែសោះ រឿងរ៉ាវបានកើតឡើងកាលថ្ងៃទី ២១ខែកុម្ភៈឆ្នាំ២០២២ នៅវេលាម៉ោង៩ទៅម៉ោង១០នៅចំណុចភូមិ តាប៉ែន ឃុំ ពង្រ ខេត្តឧត្ដរមានជ័យ ។ មានបុរសជើងខ្លាំងម្នាក់តាំងខ្លួនជាប៉ូលីសក្រសួងមហាផ្ទៃ ខេត្តឧត្ដរមានជ័យ បានប្រើទូនាទីជាប៉ូលីសក្រសួងមហាផ្ទៃមកជេរដៀលប្រមាថនិងប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានយ៉ាងចាស់ដៃដៃ។
ប្រភពពីរអង្គភាពសារព័ត៌មានបានសាកសួរទៅលើមន្ត្រីប៉ូលីសចរិកកាចសាហាវបែបនេះតើអាចបម្រើរាស្ត្របានដែរឬទេ សូមឯកឧត្តមស្នងការខេត្តឧត្ដរមានជ័យជួយពិនិត្យមើលមន្ត្រីចរិកដ៏កាចសាហាវរូបនេះឡើងវិញផងទានកុំឱ្យមានប៉ះពាល់ដល់មន្ត្រីល្អៗជាច្រើនយើងខ្ញុំជាអ្នកសារព័ត៌មានរឹះគន់ដើម្បីស្ថាបនាអរគុណសន្តិភាព ៕