ដាក់គុកជនជាតិលៀវ២នាក់ប្រើអាវុធជាតិផ្ទុះបំផ្លាញធនធានធម្មជាតិ

មណ្ឌលគីរី៖តុលាការមណ្ឌលគិរីកាលពីថ្ងៃទី២១ ខែកុម្ភៈ បានឃុំខ្លួនជនជាតិដើមភាគតិចលៀវ២នាក់ឪពុកនិងកូនដាក់ពន្ធនាគារករណីប្រើអាវុធជាតិផ្ទុះបំផ្លាញធនធានធម្មជាតិ។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ កន មុំ អាយុ៤៤ឆ្នាំ ជនជាតិលៀវ នៅភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី។ ឈ្មោះ មុំ អូម្ខុំ អាយុ២០ ជនជាតិលៀវ នៅភូមិណងប៊ូរ ឃុំណងឃីលឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី។ អ្នកទាំង២នាក់ត្រូវបានតុលាការខេត្តមណ្ឌលគីរី ឃុំខ្លួនពីបទកាន់កាប់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ ប្រព្រឹត្តនៅ ភូមិណងប៊ូរ ឃុំណងឃីលឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២។

ជនទាំង២នាក់ខាងលើនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សដែន ជម្រកសត្វព្រៃស្រែពក បានចាប់ ជនសង្ស័យ២នាក់ ករណីប្រើប្រាស់អាវុធជាតិផ្ទុះ និងបានរឹងអូសវត្ថុតាងរួមមាន អាវុធម៉ាក AK 47 ស្វាយបត់មួយដើម, គ្រាប់AK ចំនួន៣៧គ្រាប់, កាំភ្លើងកែច្នៃឆ្នុកដូងមួយដើម, គ្រាប់ប្រដាង ៥០គ្រាប់, រំសេវផ្ទុះកន្លះដប និងម៉ូតូម៉ាក Wave ២គ្រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *