ត្រៀមបញ្ជូនវៀតណាមម្នាក់ពីបទលួចរថយន្តទៅតុលាការ..!

(ព្រះសីហនុ)៖សមត្ថកិច្ចខេត្តព្រះសីហនុបានចាប់បុរសវៀតណាមម្នាក់លួចរថយន្តចេញពីក្រុមហ៊ុនឆៃណាថោន ហើយបើកបុកបំបាក់បារ៉ាស់ដែលដាក់ត្រួតពិនិត្យនៅច្រកចេញ-ចូល។

មន្រ្តីនគរបាលបានឱ្យដឹងថា ករណីចោរវៀតណាមលួចរថយន្តបង្កការភ្ញាក់ផ្អើលនៅត្រង់ក្រុមហ៊ុន ឆៃណាថោន ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ជនសង្ស័យជាជនជាតិវៀតណាម បានលួចរថយន្តម៉ាក AUDI Q7 ផ្លាកលេខភ្នំពេញ 2BM-6235 ចេញពីក្រុមហ៊ុន ឆៃណាថោន ដោយបានបើកបុកបំបាក់បារ៉ាស់សន្តិសុខ ដែលដាក់ត្រួតពិនិត្យនៅច្រកចេញ-ចូលហើយបើកបន្តគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំង នគរបាលតាមមូលដ្ឋាន ស្ទាក់ចាប់ជនសង្ស័យនៅតាមបណ្តោយផ្លូវជាតិលេខ៤ ។ក្រោយមកសមត្ថកិច្ចក៏ចាប់ខ្លួនជនសង្ស័យនោះបានហើយ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ កំពុងសាកសួរនិងរៀបចំសំណុំរឿងត្រៀមបញ្ជូនវៀតណាមម្នាក់នេះទៅតុលាការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *