នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់អំណោយ ថវិកា និងសម្ភារដល់រដ្ឋបា​លក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វា​​​​​​​​​យរៀង ដើម្បីប្រយុទ្ធនឹងជំងឺកូវី​ដ​-​១៩

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ថវិកា និងសម្ភារវេជ្ជសាស្ត្រ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ម៉ឹ​ង​ សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា និងលោកស្រី យស់ ស៊ីមន ត្រូវបានឧត្តមសេ​នី​យ៍​ឯ​ក រ័ត្ន មន្នី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក-ក្រុងទាំងពីរ នាំយកទៅប្រគល់ជូនរដ្ឋបាលស្រុក-ក្រុងទាំងពីរ នា​ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ សម្រាប់ប្រើប្រាស់ទៅតាមបណ្តាឃុំ-សង្កាត់នានា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការ​ជំ​ងឺកូវីដ-១៩ ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន មន្នី បានផ្តាំផ្ញើនូវការសាកសួរសុខទុកពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រី យស់ ស៉ីមន ដែ​លជានិច្ចកាលតែងតែនឹករលឹកដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទនៅក្នុងស្រុកចន្ទ្រា និងក្រុងបា​វិ​ត​ ។

លោកបានបន្ថែមថា ដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានការចម្លងជំងឺ Covid-19 នេះ រដ្ឋបាលស្រុកចន្ទ្រា និងក្រុងបាវិត ត្រូវចូ​ល​រួមសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋបានយ​ល់​ដឹង និងចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩នេះទាំងអស់គ្នា ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុល ឬជែលជា​ប្រ​ចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត ២ម៉ែត្រពីគ្នា ហើយត្រូ​វ​តាមដានសុខភាព ប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅក្បែលំ​នៅ​ដ្ឋាន ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាល នៅ​គ្លីនិកឯកជន ដែលពុំមានច្បាប់អនុញ្ញាតនោះទេ ។

លោកបានបន្តថាអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់ នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលម​កដ​ល់​​​មូលដ្ឋាន ជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេស ត្រូវអ​ប់​រំ​ណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១​៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ ។

អំណោយរបស់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រី ដែលនាំទៅប្រគល់ជូនរដ្ឋបាលស្រុកចន្ទ្រា និងក្រុងបាវិតនា​ពេ​លនេះ រួមមាន ប្រេង សាំង ក្រមា អាកុល និងដបដាក់អាកុល និងថវិកាមួយស្រុក-ក្រុងទទួលបាន ២,៩០០,០០០រៀល ដោយ​ស​រុបថវិកាចំណាយទាំងពីរក្រុង-ស្រុកអស់ ៣៣,៦៣២,០០០រៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *