អភិបាលខេត្តកំពង់ចាមសុំឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងអស់គ្នាគឺមិនអស់លុយទេ..

(កំពង់ចាម)៖ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងសមិទ្ធផលនានា ដែលជាសុទ្ធាជ្រះថ្លារបស់សប្បុរសជនក្នុងនិងក្រៅប្រទេសវត្តឥសី៨ទិសស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី ១២ កុម្ភៈឆ្នាំ២០២២។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា “អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញនោះ សូមទៅចាក់មិនអស់លុយទេគឺសម្តេចតេជោចេញលុយឱ្យទាំងអស់”។“ការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាការផ្តល់កំណើតទី៣ដល់ពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ កន្លងមក របស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កំណើតទី៣”។

អភិបាលខេត្តកំពង់ចាមបានបន្តថា កំណើតរបស់ពលរដ្ឋកម្ពុជាមាន៣កំណើត។ទី១កើតចេញពីផ្ទៃម្តាយទី២កើតចេញពីថ្ងៃរំដោះ៧មករា ១៩៧៩ និងទី៣កើតពីការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩។ដែលជាការខិតខំចលនា អូសទាញ កៀរគរ និងទិញវ៉ាក់សាំងរបស់សម្តេចតេជោ មកចាក់ជូនពលរដ្ឋទូទាំងប្រទេស នូវដូសមូលដ្ឋាន និងដូសជំរុញ។

 

ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកថា មានតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទេជាដំណោះស្រាយល្អបំផុត ដែលអាចជួយជីវិតយើងមិនឱ្យស្លាប់។ ដោយឡែក ឆ្លើយនឹងសំណួរថា អ្នកចាក់វ៉ាក់សាំងហើយស្លាប់? គឺអ្នកនោះគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃមិនមែនស្លាប់ដោយជំងឺកូវីដ ១៩ទេ។ប៉ុន្តែភាគរយខ្ពស់បំផុតអ្នកដែលបានចាក់វ៉ាក់សាំងហើយមិនស្លាប់។ ផ្ទុយពីអ្នកមិនបានចាក់វ៉ាក់សាំង គឺអត្រាស្លាប់ ខ្ពស់ណាស់ នៃជំងឺកូវីដ ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *