សាខាកាកបាទក្រហមកម្ពុជាខេត្តកំ​ព​​​ង់ចាម ចុះសួរសុខទុក្ខ និងនាំយ​ក​អំណោយរបស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បា​​ទ​ក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងខ្វះ​ខាតជីវភាពចំនួន ១២០គ្រួសារ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ ឯកឧ​ត្ត​ម​ អ៊ុន ចាន់ដា ប្រធានគណៈកម្មធិការសា​ខា​​​​​​​​កាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សា​ខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយអនុសាខាក្រុងកំពង់ចាម និងស្រុកកំពង់សៀម បាន​អ​ញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ​ហ​​​មកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងខ្វះខាតជីវភាព ចំនួន១២០ គ្រួសារ មកពី ២ សង្កាត់ ក្នុងក្រុងកំព​ង់​ចាមចំនួន ៦០ គ្រួសារ និងមកពីបណ្តា​ឃុំ​ទាំង ១៥ ក្នុងស្រុកកំពង់សៀមចំនួន ៦០ គ្រួសារ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក្នុងនាមឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួ​រ​​​សុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ជា​និ​​​ច្ច កាល សម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: មិនប្រកាន់​ពូជសាសន៍ សាសនា ឬនិន្នាការន​យោ​បា​យអ្វីឡើយ ជាពិសេស ក្នុងស្ថានភាពទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នេះ សម្តេចប្រធាន បានផ្តោតការយកចិត្តទុក​ដា​ក់ ចំពោះគ្រួសារចាស់ជរាគ្មានទីពឹង ,ជនមានពិការ ភាព ,គ្រួសារកុមារកំព្រា , ស្ត្រីមេម៉ាយក្រលំបាកកូនច្រើន , អ្នកជំងឺរ៉ាំរ៉ៃ និ​ងគ្រួសារក្រីក្រកម្រិត ១ ដែលខ្វះខាតក្នុងជីវភាព ត្រូវអន្តរាគមន៍ ជួយដោះស្រាយផ្តល់ជំនួយសង្រ្គោះ អោយបានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ ៗ គ្នា ដោយមិនទុកនរណា ម្នាក់ចោល ” ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់បន្តទៀ​ត​ ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ19 ដោយមិនត្រូវធ្វេសប្រហែស ឬ ភ្លេចខ្លួន បានឡើយ ។ ទាំងអស់គ្នា សូមខិត​ខំ​ការពារខ្លួន ដោយផ្តើមពីយើងម្នាក់ ៗ ត្រូវថែទាំសុខភាពអោយបានល្អ ហើយ ត្រូវប្រកាន់យក វិធានការអនាម័យស្អាត ៣ យ៉ា​ង​ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀស​អោ​យផុតពីការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និ​ង​ជី​វិតអ្នកដទៃ តាមពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ” ។

ប្រជាពលរដ្ឋទាំង ១២០ គ្រួសារ ដែលទទួលបានអំណោយមនុស្សធម៌នេះ រួមមាន គ្រួសារក្រីក្រកម្រិត ១ ចំនួន ៣៦ គ្រួសារ, ចា​ស់​ជ​រា​គ្មានទីពឹង ២១ គ្រួសារ, ជនមានពិការភាព ១៤ គ្រួសារ, ស្ត្រីមេម៉ាយកូនច្រើន ៣៤ គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ ១៥ គ្រួសារ ដែ​លក្នុង ១គ្រួសារ ៗ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ,ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០ កំប៉ុង, អាវយឺត ២ , ម៉ាស់ ៥បន្ទះ និ​ងថវិកា ២០,០០០ រៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *