បែកធ្លាយទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅក្រុងប៉ោយប៉ែត កំពុងតែបើកដំណើរការ យ៉ាងរលូន..!

(បន្ទាយមានជ័យ)៖ ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង លំដាប់វីអាយភី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នាលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។

តាមប្រភពព័ត៌មានបានបង្ហើបថា៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះ សង្ស័យថាមានខ្នងបង្អែកធំៗហើយមើលទៅ ទើបបានជាមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន (ពោលគឺ) ម្ចាស់ទីតាំងបនល្បែងខាងលើនេះធ្វើអ្វីៗស្រាច់តែអំពើចិត្ត។

យ៉ាងណាមិញ ប្រជាពលរដ្ឋជាច្រើន នៅតែទទូចស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោក គាត ហ៊ុល ដែលមានតួនាទីជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាមួយនឹងលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត សូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ដែលចេញដោយរដ្ឋាភិបាលកម្ពុជា។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីពាក់ព័ន្ធមូលដ្ឋាន និងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *