សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ក្នុងឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ..!

(ព្រះវិហារ)៖អាគារទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាឃុំច្រាច់ ស្រុកជយ័សែន ដែលមានតម្លៃជាង៥៣លានរៀល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិប្បតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស នឹងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍ របស់ឯកឧត្តម កង សៅគុណ សមាជិកអចិន្ត្រៃគណៈបក្សប្រជាជនខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកជយ័សែន បានឲ្យដឹងថា អាគារទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា១ខ្នងនេះ គឺជាសមិត្ថផលថ្មីមួយទៀតក្នុងចំណោមសមិត្ថផលជាច្រើន ដែលបានកើតឡើងដោយសាការរួមចំណែករបស់សមាជិកសមាជីការ របស់គណៈបក្សប្រជាជន ថ្នាក់មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត រហូតដល់ថ្នាក់ជាតិ ដែលបានលះបង់នូវកម្លាំងកាយកម្លាំងប្រាជ្ញា និងធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិអោយមានការរីកចម្រើនលើគ្រប់វិសយ័ ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន មិនថាទីណាឲ្យតែមានការលំបាក ទីនោះតែងតែមានការគិតគូរយកចិត្តទុក្ខដាក់ ពីសម្តេចអគមហាសេនាតេជោ ហ៊ុន សែន និងម្តេចគតិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី។

ឯកឧត្តម កង សៅគុណ បានបន្តរអោយដឹងថា អាគារទីស្នាក់ការគណៈបក្សប្រជាជន ឃុំច្រាច់១ខ្នងនេះ បានកសាងឡើងនៅលើផ្ទៃដីទំហំ១៦៧៥មែត្រការេ ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២១ សង់អំពីថ្មប្រក់ក្បឿង មានទំហំ១៤០ការរេមាន០៣បន្ទប់ ចំណាយថវិការកសាងអស់ជាង៥៣លានរៀល ។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការបក្ស
ខេត្តព្រះវិហារ បានអោយដឹងថា សុខសន្តិភាព ជាមូលដ្ឋានគ្រឹៈក្នុងការកសាង និងការអភិវឌ្ឍន៍សង្គមជាតិអោយមានការរីកចម្រើន បច្ចុប្បន្នប្រទេសជាតិយើង មានសុខសន្តិភាព ស្ថេរភាពសង្គមពេញលេញ ប្រជាជនកាន់តែមានជីវភាពធូធា និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបានមកទល់និងពេលនេះ គឺដោយសា ការដឹកនាំដ៍ឈ្លាសវៃ និងបុិនប្រសពរបស់សម្តេចតេជោ ធ្វើអោយហេដ្ឋារចនាសម្ពន្ឋ័នានាបានកើតឡើងជាបន្តបន្ទាប់ ដូចជាផ្លូវ គមនាគមន៍សាលារៀន វត្តអារាម មន្ទីរពេទ្យ អគ្គីសនី ទឹកស្អាត និងវិសយ័ទេសចរណ៍ជាដើម ។

ឯកឧត្តមបានបន្តរកាផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសឲ្យបាន នូវរាល់ការកាប់រានទន្រ្ទានដីព្រៃរដ្ធខុសច្បាប់ និងមិនត្រូវភ្លេចជាដាច់ខាត នូវជម្ងឺកាចសាហាវកូវីដ១៩ឡើយ ត្រូវបន្តរការពាក់ម៉ាស់ លាងដៃនិងអាល់កុលជែល រក្សារអនាម័យ គំលាតសង្គម ដើម្បីរួមគ្នាកំចាត់ជម្ងឺដ៏កាចសាហាវនេះ ។

ឯកឧត្តម មាស សុភា សូមចូលរួមអបអរសាទរជាមួសមិត្ថផលថ្មីរបស់គណៈបក្សប្រជាជនក្នុងចំណោមសមិត្ថផលនានាជាច្រើនទៀតដែលបាននឹង កំពងុកើតឡើងជាបន្តបន្ទាប់ ដែលជាសមត្ថផលកើតឡើងពីសិល្បះនៃការរួមគ្នា ចែករំលែកនូវធនធានផ្ទាល់ខ្លួនរបស់សមាជិសមាជីការគណៈបក្សប្រជាជនកម្ពុជា ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិនេះជាការរួមចំណែកមួយយ៉ាងធំធេង ក្នុងការកសាងមូលដ្ឋានគ្រឹៈយ៉ាងរឹងមាំរបស់គណៈបក្សប្រជាជន ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្តេចតេជោហ៊ុនសែន។

ឯកឧត្តម មាស សុភា បានបន្តរផ្តាំផ្ញើទៅដល់បងប្អូនសមាជិកសមាជីការគណៈបក្សប្រជាជនទាំងអស់ត្រូវរួមកម្លាំងសាមគ្គីគ្នាអោយបានរឹងមាំពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដើម្បីឈានទៅដណ្តើមជយ័ជំនៈក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នឹងដណ្តើមយកជយ័ជំនៈក្នុងបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *