តុលាការផ្តន្ទាទោសជនបរទសម្នាក់ដាក់គុក១៨ខែពីបទឆបោក..!

 

(ភ្នំពេញ)៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២បានផ្តន្ទាទោសជនជាតិ កាមេរូន ម្នាក់ដាក់ពន្ធនាគារ១៨ខែពីបទឆបោកនិងកំហែងយក។

មន្ត្រីតុលាការបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ASHU GEORGE EBOT ភេទប្រុស អាយុ៣៨ឆ្នាំត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនកាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២០នៅ ម្តុំមុខ ធនាគារ ABA ចម្ការដូងផ្លូវ២១៧សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។

សមត្ថកិច្ចចាប់ខ្លួនយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះឆាយសម្បត្តិ ភេទប្រុសអាយុ៣៤ឆ្នាំ ជាប្រធានក្រុមហ៊ុន Cambodian Hair Extension Co.,Ltd ប្តឹងឈ្មោះ ASHU GEORGE EBOT ពីបទ “ឆបោក,លួច,និងកំហែងយកមានស្ថានទម្ងន់ទោស” ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នៅភ្នំពេញ។

ពាក្យបណ្តឹងបានបញ្ជាក់ថា ជនសង្ស័យបានទទួលប្រាក់លើកទី១ចំនួន២៨៧.៥០០ដុល្លាររួចហើយ។តែជនសង្ស័យនៅតែបន្តធ្វើសកម្មភាព Charts តាម WhatsApp ទារប្រាក់ពីជនរងគ្រោះចំនួន៣៥ម៉ឺនដុល្លារទៀត។បន្ទាប់ពីចាប់ខ្លួនកម្លាំងអាវុធហត្ថបានទៅឆែកឆេរកន្លែងស្នាក់នៅរបស់ជនសង្ស័យក្នុងខណ្ឌ ជ្រោយចង្វាររឹបអូសយកវត្ថុតាងផលិតលុយក្លែងក្លាយជាច្រើនទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *