មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បា​ញ់​ថ្នាំសម្លាប់មេរោគតាមទីសា​ធា​រ​ណៈ​ ដើម្បីជាយុទ្ធវិធីបង្ការជម្ងឺឆ្លង​ផ្សេ​ងៗ

ខេត្តស្ទឹងត្រែង ៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបង្កើនការអនុវត្តយ៉ាងម៉ឺងមាត់ក្នុងការបង្ការជម្ងឺ(កូវីដ១៩)ដោយបាន​បាញ់ថ្មាំសម្លាប់មេរោគជាយុទ្ធវិធីបង្ការ  ហើ​យ​​នេះក៏ជាសកម្ម​​ភាពចលនាប្រជាពលរដ្ឋកុំឱ្យភ្លេចស្មារតីក្នុងការបង្ការជម្ងឺកូវី​ដ​​​១៩កុំឱ្យកើតមានមកដល់សហគមន៍​។

ក្នុងសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈនៅខេត្តស្ទឹងត្រែង កាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ទន់ វុទ្ធី អនុប្រ​ធា​នមន្ទីរ សុខាភិបាល និងជាប្រធានអន្តរាគ​មន៍ប្រយុទ្ធនិងជំងឺឆ្លងបានបញ្ជាក់ថា៖ នេះជាយុទ្ធនាការមួយបន្ថែមពីលើការផ្ស​ព្វ​​ផ្សាយនិងអប់រំ  ដើម្បីឱ្យប្រជាពលរដ្ឋបង្កើននៅវិធានការបង្ការជំងឺCovid-19 ឱ្យកាន់តែមា​ន​​​​​ប្រសិទ្ធភាព  ព្រោះពេលនេះរដូវធ្លា​ក់ភ្លៀងមកដល់អាកាសធាតុមានកំដៅថយចុះជាសញ្ញាមួយឱ្យប្រុងប្រយ័ត្ន។

លោកវេជ្ជបណ្ឌិត បន្តថា៖ កន្លងមកមន្ត្រីសុខាភិបាលបានផ្សព្វផ្សាយសារអប់រំ សង្កេតឃើញបងប្អុនប្រជាពលរដ្ឋយើង យល់ដឹង បា​នទូលំ ទូលាយ ឱ្យចេះថែរ រក្សាសុខភាព ធ្វើអនាម័យបានជាប្រចាំដូចជាការប្រើប្រាស់មាសពាក់ ការលាងសំអាត់ដៃ និងអា​ល់​​​​​​​​​កុលឬសាប៊ូជាដើម ។

លោកស្រីយសសុធីតា អាជីវករលក់ដូរនៅផ្សាសាមគ្គីក្រុងស្ទឹងត្រែងបានគាំទ្រចំពោះសកម្មភាពបាញ់ថ្នាំរបស់មន្ត្រីសុខាភិបាល ព្រោះ​វាបានបញ្ចៀសការព្រួយបារម្ភក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ  ទូទៅរួមទាំងអ្នកដំណើរផ្សេងៗផងដែរ។ លោកស្រីប​ន្ត​​​​ថា៖មួយវិញទៀត សកម្មភាពបាញ់ថ្នាំនេះបានក្រើនរំលឹក ដល់មន្រ្តីរាជការ  ប្រជាពលរដ្ឋកុំឱ្យភ្លេចខ្លួនក្នុងការបង្ការជំ​ងឺC​ov​id​-​1​​9ទោះបីថានៅខេត្តស្ទឹងត្រែងគ្មាន ការឆ្លង ជម្ងឺនេះក៍ដោយ។

សូមបញ្ចាក់ថា៖យុទ្ធនាការបាញ់ថ្នាំចំចាត់មេរោគ និងបង្ការជម្ងឺឆ្លង នៅក្នុងខែឧសភានេះមន្ត្រីមន្ទីរសុខាភិបាល ចុះបាញ់នៅតា​ម​​​​​មន្ទីរអង្គភាពបានចំនួន២១នៅតា​ម​ទី​សា​ធា​រ​ណៈចំនួនទៅ១ទីប្រជុំផ្សាសាមគ្គី- ចំណតរថយន្ត-និងតាមសួនច្បារសាធារណៈក្នុ​ង​ក្រុងស្ទឹងត្រែង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *