បនល្បែងស៊ីសងរបស់លោក ប៉ាក កំពុងប្តុំគ្នាដាក់ភ្នាល់លុយ យ៉ាងគគ្រឹក គគ្រេង សមត្ថកិច្ចខេត្តកំពតមិនហ៊ានមកក្បែរ..!

ខេត្តកំពត: តាមសេចក្តីរាយការណ៍ ពិសេសមួយទៀតបានឲ្យដឹងថា បនល្បែងរបស់លោក ប៉ាក និងលោក ហ៊ីង រួមទាំងបក្សពួករបសខ្លួន នៅវេលាម៉ោង ១រសៀល ថ្ងៃទី៣០ មករា ២០២២មុននេះបន្តិច ត្រូវបានគេឃើញមានរថយន្ត និងម៉ូតូជាច្រើនគ្រឿងបាននិងកំពុងសម្រុកដឹកមាន់រួមទាំងមនុស្សជាច្រើនចូលទៅបនល្បែងខុសច្បាប់ ខាងលើ ដោយគ្មានសមត្ថកិច្ចក្នុងកំពត ធ្វើការទប់ស្កាត់នោះទេ។

ករណីបនល្បែងដ៏ធំខាងលើនេះ ត្រូវគេសង្ស័យថា និងមានការត្រូវរ៉ូវ បើកភ្លើងខៀវពីមន្ត្រីសមត្ថកិច្ចជំនាញខេត្តកំពត ទើបគ្មានការទប់ស្កាត់ រឺបង្ក្រាបវង់ល្បែងខាងលើនេះ។

 

តែបើទោះជាដូចច្នេះក៏ដោយ ពលរដ្ឋរស់នៅក្រុងកំពតថា បនល្បែងលោក ប៉ាក គឺជាឆ្នាំងបាយរបស់សមត្ថកិច្ចក្នុងខេត្ត ពីមុនមកក៏មានការរាយការណ៍ ជូនសមត្ថកិច្ចស្នងការខេត្តដែរ តែហាក់ដូចជាគ្មានចំណាត់ការទប់ស្កាត់ ករណីរាយការជាព័ត៌មាន ពីមុននោះក៍បានស្ងាត់រហូតមកដល់ពេលនេះ គឺរយៈពេលបួនកន្លែងមកហើយ នៅទីតាំងបនល្បែងខាងលើនេះ ជាក់ស្តែង គឺគេនៅតែបើកឲ្យមនុស្សចូលលេងយ៉ាងគគ្រឹក គគ្រេងដូចដើយ។

បើទោះជាដូចច្នេះក្តី ពលរដ្ឋរស់នៅក្រុងកំពត ដែលមិនបានទទួលលាភសម្ការៈពីបនល្បែងខាងលើនេះ នៅចំណុចអណ្តូងប្រេងខាងលិច ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជុំវិញបញ្ហាខាលើនេះ ប្រជាពលរដ្ឋសំណូមពរដល់លោក ម៉ៅ ធនិន អភិលខេត្ត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត មេត្តាជួយទប់ស្កាត់ បនល្បែងស៊ីសងខុសច្បាប់ របស់ឈ្មោះ ប៉ាក ដែលគេហ៊ានបើកល្បែងគ្មានច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ភូមិ-ឃុំ សុវត្ថភាពយ៉ាថធ្ងន់ធ្ងរ ពាក់ព័ន្ធ”ចោរលួច,ចោប្លន់,និងបញ្ហារគ្រឿងញៀន ក្នុងស្រុកនៃខេត្តកំពត ជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *