តើជាការពិតដែរឬទេ?លោក ពៅ ប៊ុនធឿន អភិបាលស្រុក ជីក្រែង ត្រូវបានមហាជន រិះគន់ថា រក្សាភាពស្ងៀម ស្ងាត់ ដើម្បីទទួលប្រយោជន៍ ពីបទល្មើស ព្រៃឈើ ជាថ្នូរនិងការមិនបង្រ្កាប តើករណីនេះជាការពិតដែរទេ?

(ខេត្តសៀមរាប) ÷ បច្ចុប្បន្ននេះ គេសង្កេត ឃើញ ថា ក្រោមការដឹកនាំរបស់លោក ពៅ ប៊ុនធឿន ជាអភិ បាល ស្រុកជី ក្រែង ខេត្តសៀមរាប បានបណ្តែតបណ្តោយ ឲ្យមានសកម្មភាព បទ ល្មើស ព្រៃឈើ កើតមានយ៉ាងពេញ បន្ទុក មិនទាន់ ឃើញលោក អភិបាលស្រុក រូបនេះ មានចំណាត់ការ ឬ បញ្ជារសមត្ថកិច្ច ពាក់ព័ន្ធ ធ្វើការទប់ ស្កាត់ ឬ បង្រ្កាប ឡើយ ។ ក្នុងនោះ មហាជន សង្ស័យថា ប្រហែលជា លោក អភិបាលស្រុក ជីក្រែង រូបនេះ សង្ងំ ចាំប្រមូល លុយ ពីបទល្មើសព្រៃឈើ ធ្វើមាន ធ្វើបាន ហើយមើលទៅ ទើបមិនយក ចិត្ត ទុកដាក់ ទប់ស្កាត់ ឬ បង្រ្កាបបែបនេះ?

បច្ចុប្បន្ននេះ គេតែងតែ សង្កេតឃើញទៀត ថា បទល្មើសព្រៃឈើ ដឹកជញ្ជូន ទាំងយប់ ទាំងថ្ងៃ ទាំងប្រភេទ ឈើ ដុំ ឈើ ក្តា និង ឈើ តាប់ ដែលត្រូវ បានក្រុម ឈ្មួញ ដឹកជញ្ជូន តាមរយៈគោយន្តកន្រ្ទៃ រថយន្ត នីសាន់ និង តាមរយៈ រថយន្តជាច្រើនប្រភេទទៀត ពីភូមិ អូរ ភូមិស្រោង ឋិតក្នុងឃុំ ខ្វាវ យកទៅ ចែកចាយ តាមដេប៉ូ នានា ក្នុងឃុំ កំពង់ក្តី ស្រុក ជីក្រែង ខេត្តសៀមរាប ដោយរលូន ជារៀងរាល់ ។ តាមការជាក់ស្តែង កាលពីយប់ថ្ងៃទី ១៧ ឈានចូល១៨ ខែមករា ឆ្នាំ២០២២ គឺមានការដឹកជញ្ជួនឈើ ក្តា តាមគោយន្តកន្ត្រៃ យ៉ាងគគ្រឹកគគ្រេង លុះព្រឹកឡើងនៅថ្ងៃទី១៨ ខែមករា មានការដឹកជញ្ជូន ឈើធ្នង់ តាមគោយន្តកន្ត្រៃទៀតផងដែរ។ រហូតមកដល់រសៀល ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២នេះ គេសង្កេត ឃើញថា មេឈ្មួញ បានយករថយន្ត ប្រភេទ នីសាន់ ដឹកប្រភេទ ឈើធ្នង់ បន្តទៀត ចេញពីភូមិ អូរ ឃុំខ្វាវ ដោយរលូន មិនឃើញ មន្រ្តីជំនាញ តាមដងផ្លូវ ណាម្នាក់ ទាំងមន្រ្តីបរិស្ថានស្រោង រដ្ឋបាលព្រៃឈើខ្វាវ ដែលមានលោក ភោគ វិរៈ ជានាយសង្កាត់ និង លោក សាំង វង្សសំរិទ្ធ ហៅ តា ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ជីក្រែង បង្រ្កាបឡើយ ។

 

មហាជន កំពុងតែ មានការព្រួយបារម្ភ យ៉ាង ខ្លាំង ចំពោះ ដែនអភិរក្ស សត្វព្រៃ បឹងពែរ ក្នុងភូមិសាស្ត្រ ឃុំខ្វាវ ស្រុកជីក្រែង អាចនិង រលាយ ហិនហោច ជាក់ជាមិនខាន នាពេលអនាគត់ បើសិន លោក ពៅ ប៊ុនធឿន អភិបាលស្រុក ជីក្រែង នៅតែបន្ត រក្សាភាព ស្ងៀមស្ងាត់ បែបនេះ។

បើយោង តាមសម្តី របស់សមត្ថកិច្ច ក្នុងមូលដ្ឋាន បានលួចបង្ហើបឲ្យ ដឹងថា លោកពិតជា ចង់បង្រ្កាប បទល្មើស ព្រៃឈើ និង ចាប់ខ្លួន ជនល្មើស ខ្លាំងណាស់ តែដោយសារ គណៈបញ្ជាការឯកភាព ស្រុក ដែលមានលោក ពៅ ប៊ុនធឿន អសកម្ម មិនបានបញ្ជារ ឲ្យកម្លាំងរបស់លោក ចុះបង្រ្កាបឡើយ ដូច្នេះគឺកម្លាំងរបស់លោក មិនហ៊ាន ធ្វើអ្វីមួយដោយ ចិត្តឯងបានទេ គឺគោរពទៅតាមឋានានុក្រម ។ លោកបន្តថា បើចង់បន្ទោស គឺបន្ទោស គណៈបញ្ជាការ ឯកភាពស្រុក ជីក្រែង ទៅ ហើយកម្លាំងរបស់លោក គឺរង់ចាំបញ្ជារពីលោក ពៅ ប៊ុនធឿន គ្រប់ពេលវេលា ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *