(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម លីវ៉ានហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបរយៈពេល២ឆ្នាំ
និងពិធីប្រកាសអនុប្រធានថ្នាក់ដឹកនាំគណៈកម្មាធិការនាយក របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ។ សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ត្រូវបានបង្កើតឡើង នាថ្ងៃទី០១
ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងប្រមូលផ្តុំអ្នកមានវិជ្ជាជីវៈដូចគ្នា
ដើម្បីផ្សព្វផ្សាយព័ត៌មានដល់មហាជន សម្រាប់ធ្វើសេចក្តីសម្រេចចិត្តប្រចាំថ្ងៃ។
សមាគមន៍ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចែករំលែកបទពិសោធការងារ
ដល់សមាជិកគ្រប់រូប ដែលកំពុងបំពេញតួនាទីរបស់ខ្លួន
ដើម្បីចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ដោយទទួលស្គាល់នូវបំណង និងឆន្ទៈខាងលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស លេខ៥៣៨ ព.ម ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ២០១៩ អនុញ្ញាតឲ្យបើកដំណើរសមាគម ដោយមានឈ្មោះជាភាសាខ្មែរថា
សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ និងជាភាសាអង់គ្លេស Association Electronic Media of MSJ ។
សមាគមប្តេជ្ញាចូលរួម និងគាំទ្រ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
ជាពិសេស គោលនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាពស្ថេរភាព
និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ
នឹងតែបន្តចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលជាតិនានា ដែលបានមកដោយកម្រ និងមិនដែលមានក្នុងប្រវិត្តិដ៏កម្សត់របស់ព្រះរាជាណាកម្ពុជា
ក្នុងរយៈពេលជាច្រើនរយឆ្នាំកន្លងហើយ ក្រោយពីការធ្លាក់ចុះនៃចក្រភពអង្គរ។
ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានអាននៅរបាយការណ៍ជូនគណៈអធីបតី
និងអង្គពិធីទាំងមូល ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្តថ្លែងថាសមាគមសារព័ត៌មានអេឡិចត្រូនិក
អឹម អេស ជេ និងដើរតួនាទីឈានមុខ ជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់
ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ
ដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាពនៃការ
គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស
ការជំរុញឱ្យមានតម្លាភាព គណនេយ្យភាព ការពង្រឹងប្រព័ន្ធយុត្តិធម៌សង្គម
ការកាត់បន្ថយវិសមភាពនៅក្នុងសង្គម និងជាពិសេសគឺការពង្រឹងសន្តិភាព
និងការធ្វើឱ្យសម្រេចបាននូវគោលការណ៍អភិវឌ្ឍន៍ ប្រកបដោយចីរភាព។
ឯកឧត្តម លី វ៉ានហុង បានមានមតិលើកឡើងថា វិស័យអ្នកសារព័ត៌មានត្រូវមាន វិជ្ជាជីវៈ
មានភាពម្ចាស់ ការខ្ពស់ និងមានភាពឯករាជ្យនៅក្នុងការបំពេញការងារ និងវិជ្ជាជីវៈរបស់ខ្លួនដើម្បីធ្វើការ
លើកស្ទួយដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅ
ក្នុងប្រទេសឱ្យកាន់តែប្រសើរ។ ជាពិសេសការ ពង្រឹងសេរីភាពអ្នក
សារព័ត៌មាន ពង្រឹងឯក រាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអំណាចសារព័ត៌មាន ដើម្បីការពារអ្នកសារព័ត៌មាន។