ពិធីសំណេះសំណាលជាមួយពលទា​ហា​នបំពេញក្របខ័ណ្ឌថ្មី ក្រោមអធិ​ប​តីភាព ឯកឧត្តម ឧត្តមសេ​នីយ៍​ទោ​ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ​

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានរៀបចំពិធីសំណេះ សំណាលជាមួយព​ល​ទា​ហានបំពេញក្របខ័ណ្ឌថ្មី ប​ញ្ចប់វគ្គហ្វឹកហ្វឺនចំនួន២៧នាក់ មកបំពេញភារកិច្ចនៅអង្គភាពតំបន់ប្រតិបត្តិការសឹ​ក​រងព្រះវិហារ ក្រោមអ​ធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោច័ន្ទ សុភ័ក្រ្តា មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ក្នុងពិធីនេះ ឯកឧត្តមមេបញ្ជាការបានផ្តល់អនុប្រសាសន៍ណែនាំស្ដីអំពីតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងណែនាំឱ្យបងប្អូន ដែលបានចូលមកបំពេញភារ​កិ​ច្ចថ្មី ត្រូវធ្វើយ៉ាងណាខិតខំតស៊ូការងារ ដែលអង្គភាពបានប្រគល់ជូន ជាពិសេ​ស​ត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានណែនាំដល់ពលទាហានបំពេញក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវមានការប្រុងប្រយ័​ត្នខ្ពស់ ការសំអាតអនាម័យដៃ ការពាក់ម៉ាស និងវិធានការផ្សេងៗ ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីក​រាល​ដា​ល​នៅទូទាំងពិភពលោក បើទោះបី ប្រទេស​កម្ពុជាយើង មានកា​រ​ថ​យចុះខ្លាំងក៏ពិតមែន៕ ប្រភពពី៖ មន្ទីរព័ត៌មានខេត្តព្រះ​វិហា​រ​

 

 

 

 

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *