សន្និបាតគណៈកម្មាធិការគណបក្ស ស្រុកជ័យសែន..!

(ព្រះវិហារ)៖ លោក អ៊ុកគឹមសាន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានចូលរួមជា អធិបតីក្នុងសន្និបាតគណៈកម្មាធិការគណបក្សឃុំតស៊ូ ស្រុកជ័យសែន នៅទីស្នាក់ការគណបក្សស្រុកជ័យសែន។

ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសមិទ្ធផលការអនុវត្តគោលនយោបាយរបស់គណបក្សឃុំរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៧- ២០២២ និងការបង្ហាញគោលនយោបាយអភិវឌ្ឍឃុំតស៊ូ ចាប់ពីឆ្នាំ២០២២-២០២៧ រួមទាំងការបង្ហាញបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំតស៊ូទាំងពេញសិទ្ធិនិងបម្រុង។

ក្នុងសន្និបាតនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោកកង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន តំណាងលោកប្រាក់ សុវណ្ណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជ័យសែន។លោក តូច វង្ស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋាន សរុបចំនួនាជាង៧១នាក់

ក្នុងនោះលោកប្រធានក្រុមការងារយុវជនគណបក្សខេត្តបានឧបត្ថម្ភនូវសម្ភារមួយចំនួនមាន : ទឹកក្រូច១០កេស ទឹកស៊ីអ៊ីវ១០កេស មី១០កេស ទឹកផ្លែឈើ១០កេស ត្រីខ១០កេស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *