ក្រុមក្រិដ្ឋកម្មព្រៃឈើនៅតែបន្តចូលទៅកាប់អារច្រៀកឈើដឹកយកទៅលក់យ៉ាងអាណាធិបតេយ្យគ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប…!!

(ខេត្តព្រះវិហារ)÷ សេចក្តីរាយការណ៍មកថា មានមេឈ្មួញឈើម្នាក់ឈ្មោះ យាយ ម៉ៅ ដែលមានដេប៉ូឈើពីរកន្លែង ស្ថិតនៅភូមិឯកភាព នឹងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរការ និងតំបន់ព្រៃឡង់ចូលមកដេប៉ូ យ៉ាងគគ្រឹកគគ្រែងគ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប។

មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន កម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខេត្តព្រះវិហារ ញញើតនឹងឥទ្ធិពលមេឈ្មួញឈើ ឈ្មោះយាយ ម៉ៅ ឬយ៉ាងណា? បានជាទុកឲ្យឈ្មួញម្នាក់នេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើតាមអំពើចិត្ត សូម្បីតែលោក អភិបាលខេត្តព្រះវិហារព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងស្នងការនគរបាលខេត្ត ក៏មិនហ៊ានប៉ះពាល់ មេឈ្មួញឈ្មោះយាយ ម៉ៅ នោះទេ។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងទៀតថា៖ បច្ចុប្បន្ន​ឈ្មួញឈ្មោះយាយ ម៉ៅ បានប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងកក្រើក ពេញដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពព្រៃព្រះរការនិងព្រៃឡង់។

ប្រភពបន្តទៀតថា៖ មេឈ្មួញឈ្មោះយាយ ម៉ៅ បានប្រើប្រាស់រថយន្តស៊ាំយ៉ុងជាច្រើនគ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ព្រៃព្រះរការនិង ព្រៃឡង់ ជាក់ស្ដែងនៅយប់ថ្ងៃទី 9 ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១១និង៣៨នាទី មានឡានសាំយ៉ុងមួយគ្រឿងដែលគេស្គាល់ម្ចាស់ឈ្មោះយាយ ម៉ៅ បានកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ព្រៃព្រះរកានិងព្រៃឡង់ចូលមកដេប៉ូរបស់ខ្លួនដែលស្ថិតនៅភូមិឯកភាពនឹងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ យ៉ាងរលូន។

សូម្បីតែលោក ពឹង ទ្រីដា ! ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ! ប្រធានមន្ទីរបរិស្ថានក៏មិនហ៊ានប៉ះពាល់មេឈ្មួញដ៏សកម្ម ខាងលើនេះដែល ។

ប្រភពបានប្រាបឲ្យដឹងទៀតថា៖ បើគ្មានការបើកដៃពីលោក មាស ញឹម មន្រ្តី បរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃ ព្រៃព្រះរការនិងព្រៃឡង់ទេនោះគឺឈ្មួញឈើឈ្មោះយាយ ម៉ៅ ម្នាក់នេះមិនអាចកាប់ឈើអារច្រៀកឈើដឹកចេញពីព្រៃបានទេ ការដែលមន្រ្តីបរិស្ថានប្រចាំតំបន់ដែនជម្រក សត្វព្រៃ សម្រួលឲ្យមេឈ្មួញឈ្មោះយាយ ម៉ៅ បំផ្លាញព្រៃឈើយ៉ាងរលូន គឺមានការបើកដៃពីលោក សុង ច័ន្ទសុជាតិ ប្រធាន មន្ទីរបរិស្ថានខេត្តព្រះវិហារផងដែរ ដូច្នេះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងភាពអសកម្មរបស់មន្រ្តីបរិស្ថាន នៅក្នុងខេត្តព្រះវិហារ បើពុំដូច្នោះទេបណ្ដាលឱ្យមានការបំផ្លាញព្រៃឈើទ្រង់ទ្រាយធំបែបនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *