ក្រុមឈ្មួញឈើជាច្រើនបាន នឹងកំពុងតែ បង្កើនការដឹកជញ្ជូនឈើខុសច្បាប់តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង ដឹកចេញពីភូមិខ្វាវស្រុកជីក្រែង យកមកចែកចាយនៅតាមរោងសិប្បកម្មក្នុងស្រុកជីក្រែងយ៉ាងអាណាធិបតេយ្យ..!

(ខេត្តសៀមរាប)៖ យោងតាមសហការី នៃអង្គភាព ខេមេ ឌៀ បានឲ្យដឹងថា ក្រុមឈ្មួញឈើជាច្រើនអ្នកកំពុងតែ បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីឃុំខ្វាវ ឆ្លងកាតទំនប់ម្កាក់យកមកចែកចាយតាមរោងសិប្បកម្មនៅក្នុង ស្រុកជីក្រែងយ៉ាងអាណាធិបតេយ្យ..!

សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងពេញបន្ទុក របស់ ក្រុមឈ្មួញមួយចំនួនប៉ុន្តែ សមត្ថកិច្ចពាក់ព័ន្ធមិនបានទប់ស្កាត់បង្ក្រាបនោះទេ។។

 

ជាក់ស្តែងក្បួនគោយន្តកន្ត្រៃរបស់ក្រុមឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិ របស់ក្រុមឈ្មួញទាំងនោះគឺដឹកទាំងយប់ទាំងថ្ងៃតែម្ដងក៏ប៉ុន្តែ គេមិនដែលឃើញមានមន្ត្រីជំនាញណាហ៊ានចុះបង្ក្រាបនិងទប់ស្កាត់បានឡើយ..!

 

នៅក្នុងតំបន់នោះក៏មានអ្នកសារព័ត៌មានម្នាក់ដែលចេញមុខកាងរាល់បទល្មើសផ្សេងៗនៅក្នុងទឹកដីរឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបដែរក៏ប៉ុន្តែគេសង្កេតឃើញថា

 

ទោះបីជាមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញក៏ដោយ ក៏ក្រុមឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិក៏អាចដឹកជញ្ជូនផលអនុផល ព្រៃឈើយ៉ាងគគ្រឹកគគ្រេងជាងមុនទៅទៀក

 

ប្រជាពលរដ្ឋក៏ដូចជាសារព័ត៌មានសូមសំណូមពរដល់លោកម៉ុងប៉ុនលីននាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និងលោកទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តានឹងទប់ស្កាត់ផងទាន..!

 

ចេញផ្សាយថ្ងៃទី១០ ខែ ១ ឆ្នាំ២០២២)

ការិយាល័យនិពន្ធ/0882718176

You might like

Leave a Reply

Your email address will not be published. Required fields are marked *