សម្លាប់មនុស្សនៅពោធិ៍សាត់ចាប់ខ្លួនបាននៅសៀមរាប

(ពោធិ៍សាត់)៖បុរសម្នាក់សង្ស័យសម្លាប់មនុស្សក្រោយជួបជុំផឹកស៊ីនៅខេត្តពោធិ៍សាត់ហើយក៏រត់គេចខ្លួន។តែត្រូវសមត្ថកិច្ចតាមចាប់បានក្នុងខេត្តសៀមរាបនៅថ្ងៃទី២៨ខែធ្នូ។


សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២១មានករណីឃាតកម្មមួយដែលកើតឡើងនៅភូមិរគាំង ស្រុកបាកាន ដោយគ្រាន់តែចំអន់គ្នាលេងក្នុងវង់ផឹកស៊ីក៏កើតជាទំនាស់ពាក្យសម្ដីរហូតឈានដល់កាប់សម្លាប់គ្នាយ៉ាងឃោរឃៅ។បន្ទាប់ពីសម្លាប់មនុស្សរួចឃាតកបានរត់គេចខ្លួនបាត់។


ក្រោយមកកម្លាំងជំនាញខេត្តពោធិ៍សាត់បានស្រាវជ្រាវនិងសហការជាមួយសមត្ថកិច្ចតាមបណ្តាខេត្តក៏បានចាប់ខ្លួនជនសង្ស័យនៅសៀមរាប។លុះព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រីម៉ូ លីដាស្នងការរងនគរបាលខេត្តពោធិ៍សាត់បានដឹកនាំផ្នែកជំនាញទៅទទួលយកជនសង្ស័យពីសមត្ថកិច្ចខេត្តសៀមរាបដើម្បីយកមកអនុវត្តច្បាប់។

ជនដៃដល់ឈ្មោះញ៉ម អាន ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិឃុំកើតហេតុ។ជននេះបានប្រើកាំបិតកាប់លើជនរងគ្រោះឈ្មោះវ៉ាំង សុខហេង ភេទប្រុស អាយុ ២៨ឆ្នាំចំកចំនួន៣កាំបិតដាច់ឆ្អឹងដងកាំបិតបណ្ដាលឱ្យស្លាប់ភ្លាម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *