ខេត្តកែប ៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ដល់ប្រជាពលរដ្ឋជួបការលំបាក ចំនួន១២៣គ្រួសារ ក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។




