(ខេត្តសៀមរាប)៖ យោងតាមប្រភពពីប្រជាពលរដ្ឋមួយ ចំនួន ក្នុងក្នុងស្រុកអង្គរធំ បានរាយការណ៍ មកអង្គភាពសារព័ត៌មានគេហទំព័រ-ខេមេឌៀ យើង ឲ្យដឹងថា មានគ្រឿងចក្រ ជាច្រើនគ្រឿង កំពុងចូលទៅឈូសឆាយនិងទន្ទ្រានដី ព្រៃដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើកម្មសិទ្ធិ ប្រព្រឹត្តចំណុចក្បែរជើងភ្នំ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ព្រំប្រទល់ ជាមួយនឹងស្រុក បន្ទាយស្រី ខេត្តសៀមរាប។
ប្រភពដដែលបានបន្តទៀតថា ដីនេះគឺជាដីគម្របព្រៃឈើដែលមានដីកាដកហូត ចេញដោយសាលាខេត្តសៀមរាបលេខ ១១៤ ស្ដីពីការដកហូតដីព្រៃចំនួន ៥១០៦ហិកតានៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីរក្សា ទុកជាសម្បត្តិរដ្ឋវិញ។
ពួកគាត់មានការងឿងឆ្ងល់ថា ហេតុអ្វីដីនៅចំណុច ទីតាំងដែលមានការដកហូតនោះ មានគ្រឿងចក្រជាច្រើនគ្រឿងចូលទៅ ឈូសឆាយ ជាបន្តបន្ទាប់ ដោយគ្មានការឃាត់ឬអន្តរាគមន៍ណាមួយ ពីមន្ត្រី និងមន្ទីរ ពាក់ព័ន្ធទាល់ តែសោះ។
បន្ទាប់ពីទទួលព័ត៌មាន ពីប្រភពបងប្អូនប្រជាពលរដ្ឋរួចមក បងប្អូនសារព័ត៌មានយើង ក៏បានចុះទៅដល់ទីតាំងផ្ទាល់ ក៏ប្រទះឃើញនូវសកម្មភាព ការជីកគាស់កាយ រំលើងព្រៃ ចំណុចក្បែរជើងភ្នំនេះប្រាកដមែន ។
គួរបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី ១៨ ក៏មានវត្តមានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ដែលជាកូនចៅរបស់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបទៅចូលរួមផងដែរ តែពេលនោះ មិនឃើញមានចំណាត់ ការអ្វីទាល់ តែ សោះ ទៅលើគ្រឿងចក្រអស់ទាំងនោះ ទើបមកដល់ថ្ងៃទី (19-20) ខែឆ្នាំដដែលនេះ សារព័ត៌មានយើងជាច្រើនអង្គភាពទៀត បានចូលទៅផ្តិតយករូបភាពបុព្វហេតុចុះយកព័ត៌មាន នៅតំបន់ទីតាំងចាស់ ក៏ឃើញគ្រឿងចក្រនៅ តែបន្តសកម្មភាពដដែល។
ហើយប្រភពប្រជាពលរដ្ឋខ្លះទៀត ក៏បានលួចបង្ហើបប្រាប់អង្គភាពសារព័ត៌មានរស្មីនាគមាស យើងអោយដឹងទៀតថា ដីនេះ ម្ចាស់ដែលគ្រប់គ្រង ឈ្មោះលោករីន អាស័យដ្ឋានរស់នៅក្នុងខេត្តសៀមរាប។
ក្នុងរឿងនេះដែរ មានអ្នកព័ត៌មានជើងចាស់ម្នាក់ នៅក្នុងខេត្តសៀមរាប និងល្បីថា ជាមនុស្សជំនិតរបស់លោករីនថែមទៀតផង គាត់បានបកស្រាយថា៖ កញ្ចុះនៅលើ ភ្នំជារបស់វា ជំរាលជើងភ្នំក៏ជារបស់វា តែចំណែកគ្រឿងចក្រ មិនមែនជារបស់វាទេ តែបើមកធ្វើ គគ្រឹកគគ្រេងបែបនេះ ធ្វើឲ្យប៉ះពាល់ដល់វា។
ក្រោយមក បងប្អូនសារព័ត៌មានយើង ក៏បានសម្ភាសន៍ ជាមួយនឹងលោក ឡុង រដ្ឋារក្ស ដែលជាអភិបាលនៃគណៈអភិបាលស្រុកអង្គរធំ ទាក់ទិននឹងចំណុចដីនេះ លោកបានមានប្រសាសន៍ថា៖ បើសិនជាដីគម្របព្រៃឈើក៏ដោយ គាត់អាចអាស្រ័យផលបាន តែកុំរករានបន្ថែម ហើយបើចង់ដឹងច្បាស់សួរទៅរដ្ឋបាលព្រៃឈើវិញ។
ចំណែកលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក្រោយពីកិច្ចសម្ភាសន៍ ជាមួយលោកទាក់ទិននឹងដីនេះដូចគ្នា លោកបានមានប្រសាសន៍ថា៖
ផ្សាយអីផ្សាយទៅ តែកុំពាក់ព័ន្ធឈ្មោះ របស់លោក ហើយលោក ឲ្យទាក់ទងទៅខាងស្រុកវិញ កុំឱ្យគេថាគាត់ជាអ្នកនាំទៅ គាត់ថា អោយចេះរៀបចំក្នុងការនិយាយ កុំឱ្យធ្ងន់ខាងគាត់ អាចោលពងក្ត មិនតែប៉ុណ្ណោះ គាត់បានសរសេរជាសំណេរថាគីឡូយក្ស។
សម្រាប់កិច្ចសម្ភាសន៍ ជាមួយ លោក ទៀ កំសត់ វិញ ដែលជាប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ទាក់ទិននឹងចំណុចដីនេះ ដូចគ្នា លោកបានមានប្រសាសន៍ថា៖ ដីនេះមាន(ស.ជ.ណ)ហើយ ហើយជារបស់លោក កៅ គឹមហួន ។
តែទោះជាយ៉ាងណា នេះគ្រាន់តែជាប្រភព ព័ត៌មានបឋមតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើង ត្រឹមតែបានផ្ដល់ព័ត៌មាន ជូនមន្ត្រីជំនាញ ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បី បានទទួលទានជ្រាប ពីព័ត៌មាននេះ ហើយពលរដ្ឋក៏បានទទូចសំណូមពរ ទៅដល់ កងកម្លាំងថ្នាក់ជាតិ និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា មេត្តាជួយត្រួតពិនិត្យ នៅលើចំណុចដីដែលបានចុះផ្សាយនេះផងទាន។
បើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ក្រោយពីការចុះផ្សាយ ភាគីនោះអាចទាក់ទងមកអង្គភាពសារព័ត៌មានK-Media យើង រៀងរាល់ម៉ោងធ្វើការ ដើម្បីផ្ដល់ឯក សារពាក់ព័ន្ធ និងស្នើសុំឲ្យអង្គភាពយើង សរសេរផ្សាយកែតម្រូវឡើងវិញ ដោយយោងពីច្បាប់ស្ដីពីរបបសារព័ត៌មាន។ប្រភពពី: រស្មីនាគមាស
ទំនាក់ទំនងលេខ ទូរស័ព្ទ/0882718176 /068 221 522