រថយន្តកែច្នៃខុសបច្ចេកទេស ត្រូវកាត់ទ្រុងនិងផាកពិន័យ..!

ព្រះវិហារ៖មន្ទីរជំនាញបានអំពាវនាវដល់ម្ចាស់យានយន្តគ្រប់ប្រភេទកុំកែច្នៃ និងដឹកជញ្ជូនត្រូវគោរពទៅតាមច្បាប់កំណត់។កុំកែច្នៃខុសលក្ខណៈបច្ចេកទេស និងកុំដឹកជញ្ជូនលើសទម្ងន់ ត្រូវក្រុមការងារអនុវត្តន៍តាមច្បាប់ ។

លោក សំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឃាត់រថយន្ត១គ្រឿង ម៉ាកសាំយ៉ុងដែលរកែច្នៃខុសលក្ខណៈបច្ចេកទេស កំពុងបើកបរលើដងផ្លូវជាតិលេខ៦២ ក្នុងភូមិអូពោធិ ឃុំរម្មណីយ៍ ស្រុករវៀង ។ក្រុមការងារបានកាត់ទ្រុងនៅហ្នឹងកន្លែងជាមួយការផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃខុសច្បាប់តទៅទៀត។

លោកនឹងអនុវត្តន៍ទៅតាមច្បាប់ដោយមិនលើកលែងចំពោះរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេសបើកបរលើដងផ្លូវ គឺចាប់ដកហូតតែម្តង មិនឲ្យធ្វើចរាចរណ៍ទៀតទេ។ចំណែករថយន្តដឹកលើសទម្ងន់កំណត់ គឺចាប់ផ្តើមអនុវត្តន៍ផាកពិន័យចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះតទៅ។

លោកបានបន្តថា ចាប់ពីថ្ងៃទី២១ ខែធ្នូ

ឆ្នាំ២០២១តទៅ ក្រុមការងារប្រចាំនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរពោធិ នឹងចាប់ផ្តើមផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ហើយ ព្រោះកន្លងមកក្រុមការងារ មិនបានផាកពិន័យនោះទេ ទោះដឹងថារថយន្តនោះដឹកលើសទម្ងន់ក៏ដោយ ប៉ុន្តែចាប់ពីថ្ងៃទី២១ ធ្នូ ទៅនឹងអនុវត្តន៍ទៅតាមច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *