អំណោយជាអាវរងាចំនួន១.៦០០ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ..!

ព្រះវិហារ៖ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១បាន ទទួលអំណោយអាវរងារចំនួន១.៦០០អាវពីលោកឈឿន មុនី អនុប្រធានថ្នាក់កណ្តាលក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ។ អំណោយនេះឧបត្ថម្ភពីលោកមាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោកស្រី ផ្តល់ជូនរដ្ឋបាលខេត្ត។

លោក ឈឿន មុនី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីលោកមាស សុភា ជូនដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ។ពិសេសនារដូវរងានេះសូមបងប្អូនថែរក្សាសុខភាពឱ្យបានខ្ជប់ខ្ជួន ពាក់អាវក្រាសៗ ព្រោះរដូវរងាអាចធ្វើឲ្យមានជំងឺផ្ដាសសាយធំជាដើម ត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារឱ្យបានទៀតទាត់និងគ្រប់ពេលវេលា។

លោកប្រាក់ សុវណ្ណ បានថ្លែងអំណរអគុណយ៉ាង ជ្រាលជ្រៅដល់ អនុប្រធានក្រុមការចុះជួយខេត្ត ពិសេសលោកទេសរដ្ឋមន្ត្រីដែលនាំយកអំណោយ សម្ភារដូចជាអាវរងាចំនួន១.៦០០ ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *