អង្គភាពសារព័ត៌មាន «កងមាស» សុំច្រានចោលទាំងស្រុង ចំពោះការបំភ្លឺព័ត៌មានគ្មានការពិត របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ..!

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសារព័ត៌មាន «កងមាស» ចុះផ្សាយអំពីទីតាំងល្បែងស៊ីសងខុសច្បាប់ដល់ធំ «ភ្នាល់បាល់, បៀរការ៉ាត , មាន់ជល់, នឹងប្រភេទល្បែងស៊ីសងផ្សេងៗជាច្រើនទៀត ប្រភេទកាស៊ីណូអនឡាញ» ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចពាក់ព័ន្ធថ្នាក់មូលដ្ឋានមើលមិនឃើញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១:០៣នាទី។

ស្រាប់តែនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយ បំភ្លឺចោទប្រកាន់មកអង្គភាពព័ត៌មាន «កងមាស» ថាផ្សាយព័ត៌មានមិនពិត យករូបភាពចាស់មកផ្សាយ។

ក្រុមការងារសារព័ត៌មាន «កងមាស» សុំច្រានចោលទាំងស្រុងចំពោះការបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ពោលគឺ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺព័ត៌មានគ្មានការពិត បំភ្លឺបែបមន្ត្រីគ្រាប់ល្ពៅស្ងោរទី១ ភូតកុហកថ្នាក់ដឹកនាំ ទំលាក់កំហុសឲ្យអ្នកដទៃ)។

 

ពាក់ព័ន្ធទៅហ្នឹង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចោទប្រកាន់ មកបណ្ដាញសារព័ត៌មានថាយករូបភាពចាស់មកផ្សព្វផ្សាយ ហើយបាននិយាយថាទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បិទទ្វារជាយូរមកហើយ មហាជនជាច្រើនបានលើកឡើងថា៖ «ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺព័ត៌មានមិនយកភ្នែកមើលរូបភាព ដែលមានភ្ជាប់ជាមួយថ្ងៃខែឆ្នាំ»។

 

មហាជន និងបណ្ដាញសារព័ត៌មានជាច្រើន ស្នើសុំដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហើយនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយពិនិត្យមើលនូវក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំភ្លឺព័ត៌មានគ្មានការពិត បំភ្លឺដើម្បីតែភូតភរកហុសថ្នាក់ដឹកនាំ ជាហេតុធ្វើឲ្យមហាជនអស់ជំនឿលើស្ថាប័នសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ពោលគឺ៖ អង្គភាពសារព័ត៌មាន «កងមាស» ចុះផ្សាយព័ត៌មានកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ពិតជាមានករណីលួចលាក់បើកបនល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន នៅចំណុចទីតាំងខាងលើ)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *