សមត្ថកិច្ចជំនាញបង្រ្កាបនិងរឹបអូសឈើជាច្រើនម៉ែត្រគូបនៅស្រុកត្បែងមានជ័យ..!

ព្រះវិហារ៖កាលពីថ្ងៃ ទី៧ ខែធ្នូឆ្នាំ២០២១កម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារសហការនិងកម្លាំងប្រដាប់អាវុធ បានចុះបង្រ្កាបទីតាំងស្តុកឈើប្រភេទគ្រឿងផ្ទះ ជាច្រើនម៉ែត្រគូបដែលកាប់អារចេញពីដែនជម្រកសត្វព្រៃព្រះរការ ។

សមត្ថកិច្ចបានឱ្យដឹងថា ឈើជាច្រើនម៉ែត្រគូបនេះចំពោះប្រជាពលរដ្ឋគ្មានលទ្ធិភាពស្តុកទុកបែបនេះទេ។គឺមានតែក្រុមឈ្មួញដែលធ្វើអាជីវកម្មរាល់ថ្ងៃបានមានលទ្ធភាពដែលបម្រុងយកទៅចែកចាយបន្ត ។ព្រោះថាក្នុងខេត្តព្រះវិហារ មានដេប៉ូផ្គត់ផ្គង់ឈើចំនួន២កន្លែង។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច សូមវែកមុខរកម្ចាស់ឈើ ខាងលើ យកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើ ។បើសមត្ថកិច្ចចាប់បានតែឈើ ហើយអ្នកបំផ្លាញរួចខ្លួន ការកាប់បំផ្លាញក៏នៅតែមានកើតឡើងជាបន្តទៀត ។

បច្ចុប្បន្នឈើជាច្រើនម៉ែត្រគូបត្រូវបានសមត្ថកិច្ចជំនាញរឹបអូស យកមករក្សាទុកនៅផ្នែក រដ្ឋបាល ព្រៃឈើត្បែងមានជ័យ ដើម្បីចងក្រងសំណុំរៀងតាមនីតិវិធីច្បាប់។ សូមបញ្ចាក់ផងដែរថាឈើរាប់សិបសន្លឹកខាងលើមកដល់ថ្ងៃទី៨ខែធ្នូឆ្នាំ២០២១នេះខាងរដ្ឋបាលព្រៃឈើកំពុងធ្វើការវាស់វែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *