រាជរដ្ឋាភិបាល បញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង..!

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណរដ្ឋមន្រ្តី បានសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ហើយការបញ្ជាឲ្យចាត់វិធានការផ្លូវច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដកហូតដីរដ្ឋទំហំ២.១០០,៦៦ហិកតា ស្ថិតក្នុងដែនព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង នេះបើយោងតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបទទួលបាននៅមុននេះបន្តិច។

You might like

Leave a Reply

Your email address will not be published. Required fields are marked *