ឃុំខ្លួនខ្ទើយក្លែងជាស្រីស្អាតឆាតសុំមើលប្រដាប់ភេទប្រុសៗ..!

(ភ្នំពេញ)៖តុលាការនៅថ្ងៃទៅ៥ខែធ្នូឆ្នាំ២០២១បានឃុំខ្លួនខ្ទើយម្នាក់ក្លែងជាស្រីស្អាតឆាតសុំមើលប្រដាប់ភេទប្រុសៗតាមទូរសព្ទរួចថតទុកគំរាមទារលុយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាមនុស្សខ្ទើយនោះឈ្មោះឈន់ កូរីណា អាយុ២៤ ឆ្នាំ នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ជននេះត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ខែធ្នូហើយបានរងការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសកំហែងហែកកេរ្ត៍ជំរិតទារប្រាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា កន្លងមកជនសង្ស័យបានតែងខ្លួនជាស្រីស្អាតរួចឆាតតាមហ្វេសប៊ុកទៅប្រុសៗជាច្រើននាក់ដើម្បីសុំមើលប្រដាប់ភេទ។ពេលមើលហើយបានថតទុករួចក្រោយមកបានគំរាមទារប្រាក់ពីប្រុសៗទាំងអស់នោះ។ដូច្នេះបុរសៗរងគ្រោះក៏បានដាក់ពាក្យប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *