អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត បានទទួលអំណោយសប្បុរសធម៌ របស់លោក ហួន លីមីង អាជីវករនៅរាជធានីភ្នំពេញ សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកំពត ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសា​ខា​កាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត បានទទួលនូវអំណោយសប្បុរសធម៌ពីលោក ហួន លីមីង អាជីវករនៅរាជធានីភ្នំ​ពេ​ញ បានផ្តល់អង្ករចំនួន២០បាវ ស្មើ១តោន និងថវិកាចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិក) ជូនអនុសាខាកាកបាទក្រហមស្រុ​ក​ ក្នុងន័យមនុស្សធម៌ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុកកំពង់ត្រាច ។

ដោយមនោសញ្ចេតនា  និងកាយវិការដ៏ថ្លៃថ្លានេះ ក្នុងនាមអនុសាខាកាកបាទក្រហមស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំ​ផុតចំពោះលោក ហួន លីមីង និងភរិយា ព្រមទាំងបុត្រ សូមវត្ថុស័ក្តិសិទ្ធលើលោកជួយឃុំគ្រងបីបាច់ថែរក្សា លោក ហួន លីមីង និ​ង​ក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *