សកម្មភាពបទល្មើសព្រៃឈើនៅក្នុងស្រុកអន្លង់វែង កើតមានយ៉ាងអាណាធិបតេយ្យ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសម្ងំចាំទទួលតែផល..!

(ខេត្តឧត្ដរមានជ័យ)   ៖ លោកអឹមសាវរឺទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តឧត្ដរមានជ័យគឹតយ៉ាងណា ?ចំពោះនាយសង្កាត់រដ្ឋបាលព្រៃឈេីពីរស្រុក ដែលលោកដាក់អោយមក ការពារនិងបង្រាបពាក់ពាន់រាល់បទល្មេីសព្រៃឈេី ។

ទីមួយស្រុកអន្លង់វែង ទីពីស្រុកត្រពាំប្រាសាទ កេសង្កេតឃេីញនាយសង្កាត់ទាំងពីរស្រុកនេះពុំសូវដែលធ្វេីការបង្រាបទៅលេីក្រុមឈ្មួញរកសុីបទល្មេីសឈេីក្នុងដែនរបស់ខ្លួននោះឡេីយ

លោកវ៉ុនប៊ុនធឿនមកកាន់តំណែង ជានាយសង្កាត់រដ្ឋបាលព្រៃឈេីស្រុកអន្លងវែង បន្ទាប់ពីផ្លាស់ផ្ដូរទៅវិញទៅមក អោយលោកគង់សារ៉េតអោយទៅកាន់នាយសង្កាត់រដ្ឋបាលព្រៃឈេីស្រុកចុងកាល់វិញម្ដង។

ក្រោយពីរលោកវ៉ុនប៊ុនធឿនាយសង្កាត់រដ្ឋបាលព្រៃឈេីក្នុងស្រុកអន្លុងវែងមកគឺលោកមិនសូវដែលឃេីញបានបង្រាបបទល្មេីសក្នុងដែនគ្រប់គ្រងរបស់លោកនោះទេ ហាក់បីដូចកុំពុងធ្វេីដេកលុងលក់មេីលមិនឃេីញហេីយលួចកេីបផលស្ងាត់ៗទៅវិញអញ្ចឹង ពោលគឺក្នុងនាមជាមន្ត្រីសម្ថកិច្ចជំនាញ់មិនគួរណាបទល្មេីសនៅនិងមុខហេីយមិនធ្វេីការបង្រាបនោះទេ។

ជាក់ស្ដែងជារាងរាល់នេះនៅក្នុងស្រុកអន្លង់វែងមានរោងសិប្បកម្មកែឆ្នៃឈេីសង្ស័យអត់ច្បាប់រាប់សិបកន្លែងទំនងជាឆ្នាំបាយរបស់លោកវ៉ុនប៊ុនធឿងហេីយមេីលទៅបាន ជាលោកមិនមានចំណាត់ការទៅលេីក្រុមឈ្មួញទាំងនោះទេ។

សម្បត្តិធម្មជាតិព្រៃឈេីនៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទរ អាចនិងរលាយហិនហោចបន្តិចម្ដងក្នុងរយះកាលខ្លីខាងមុខនេះខានឡេីយ។

ជាពិសេស នៅខាងក្រោយស្នាក់សង្កាត់រដ្ឋបាលព្រៃឈេីស្រុកអន្លង់វែង ប្រហែលជាដី២០០ម៉ែត្រមាន ម៉ាសុីនរ៉ៃបបញ្ឈរដ៍ធំជ្រៀកឈេីទាំងយប់ទាំងថ្ងៃលោកវ៉ុនប៊ុនធឿនមិនដែលអេីពេីធ្វេីការបង្រាបនោះទេ ។ហេីយត្រូវគេដឹថាជាម៉ាសុីនរ៉ៃរបស់កូនប្រសារលោកមេឃុំលំទង ស្រុកអន្លង់វែងទៀតផង។

 

ចំណែកឯស្រុកត្រពាំងប្រសាទនោះវិញ លោកជៀលសុផលនាយសង្កាត់រដ្ឋបាលព្រៃឈេីស្រុកត្រពាំប្រាសាទ គ្រាន់តែដាក់កូនចៅនៅអង្គុយចាំមុខស្នាក់ការនិងដាក់ឡានប្រដេញ គ្រាន់ជាការ បន្លាចក្រុមឈ្មួញដឹកជញ្ជូនបទល្មេីសដែលមិនបានប្រាប់លោកជាមុនតែប៉ុនណោះ។

ជាកស្ដែងនៅក្នុងស្រុកត្រពាំប្រាសាទ នេះតែម្ថងក្រុមឈ្មួញរកសុីបទល្មេីសធ្វេីសិប្បកម្មជាច្រេីនរោងធ្វេីដោយរលូនដូចជាគ្មានព្រួយបានរម្ភចំពោះចំណាត់ការពីរសម្ថកិច្មនិងមន្ត្រីជំនាញ់ក្នុងស្រុកនោះឡេីយ ហាក់បីដូចសុម្ថកិច្ចនិងមន្ត្រីជំនាញទាំងអស់នេះជាខ្នងបង្អែករបស់ពួកគាត់វិញ។

 

ប្រជាពលរដ្ឋ ក៏ដ៏ដូចមន្ត្រីរាជកា បានសំណោមពរដល់លោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រសិនបេីក្រសួងកសិកម្មមិនរឹទ្ធត្បិត គ្រប់គ្រងមន្ត្រីក្រោមឲ្យវ៉ាទច្បាប់គ្រ់បគ្រងព្រៃឈេីអោយហ្មត់ចត់នោះទេ ព្រៃឈេីដែលនៅសេសសល់បន្តិចនៅតាមជួរភ្នំដងរ៉ែកនិងព្រៃសហគមន៍ផ្សេងៗទៀតនិងរលាយអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខជាក់ជានមិនខានឡេីយ។

តាមការបញ្ចាក់របស់លោកវ៉ុនប៊ុនធឿននាយសង្កាត់រដ្ឋបាលព្រៃឈេីស្រុកអន្លង់វែងបានអោយដឹងថា ដាច់ឆ្នាំ២០២១ ឆ្លងចូលឆ្នាំ២០២២លោកនិងរៀបចំក្រុមការងារត្រួតពិនិត្តទៅលេីរោងសិប្បកម្មកែឆ្នៃឈេីនៅក្នុងស្រុកទាំងអស់។

លោកជៀលសុផនាយសង្កាត់រដ្ឋបាលព្រៃឈេីស្រុកត្រពាំងប្រាសាទបានអោយដឹងថារោងសិប្បកម្មកែឆ្នៃឈេីនៅក្នុងស្រុកត្រពាំងប្រាសាទទាំងអស់នេះខ្លះមានច្បាប់អ្នកខ្លះអត់មានច្បាប់។ ក្រុមការងារយេីងរងចាំបកស្រាយបំភ្លឺបន្ថែម /088 2718176) 011884183

You might like

Leave a Reply

Your email address will not be published. Required fields are marked *