ស្ថានីយ៍ថ្លឹងរថយន្តខេត្តព្រះវិហារចាប់ផ្ដើមដំណើរការសាកល្បង ..!

(ព្រះវិហារ)៖ស្ថានីយ៍ថ្លឹងរថយន្តអូរពោធិ៍-ព្រះវិហារបានចាប់ផ្ដើមដំណើរការសាកល្បង។តែមិនទាន់ផាកពិន័យចំពោះរថយន្ដដឹកលើសទម្ងន់នៅឡើយទេចាប់ពីថ្ងៃទី១ ខែធ្នូដល់ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១។លើសពីថ្ងៃទី២១ខែធ្នូតទៅសមត្ថកិច្ចជំនាញចាប់ផ្តើមផាកពិន័យតាមច្បាប់។

ស្ថានីយ៍ជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់ អូរពោធិ៍-ព្រះវិហារនេះស្ថិតនៅផ្លូវជាតិលេខ៦២ ក្នុងភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹង នៅថ្ងៃទី២ខែធ្នូឆ្នាំ២០២១នេះថា ពេលដែលពិនិត្យឃើញថា រថយន្តនោះដឹកលើសទម្ងន់ ក៏យើងមិនទាន់ផាកពិន័យភ្លាមៗ ដែរ ព្រោះពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែធ្នូ គឺដំណើរការសាកល្បង។ ប៉ុន្តែចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១តទៅ នឹងអនុវត្តវិធានការផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមបទបញ្ញតិច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋ ដែលមានរថយន្តធុនធ្ងន់ ត្រូវធ្វើការដឹកជញ្ជូនទំនិញស្របតាមទម្ងន់ដែលច្បាប់បានកំណត់។គឺកុំដឹកលើសទម្ងន់ ជាពិសេសត្រូវចូលរួមសហការជាមួយមន្ត្រីសមត្ថកិច្ច ដែលបំពេញភារកិច្ចប្រចាំការនៅទីតាំងស្ថានីយ៍ជញ្ជីងអចល័តថ្លឹងរថយន្តដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ខាងលើ។ត្រូវចូលរួមអនុវត្តបទប្បញ្ញតិច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *