ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវ​ភៅជាភាសាអង់គ្លេសមានចំណងជើ​ង​ថា “The Journey Of A Down-To-Earth Diplomat” ចំនួន ៨០​ច្បា​ប់ ពីឯកឧត្តម ហោ ណាំបូរ៉ា

រាជធានីភ្នំពេញ ៖ នាថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួ​ល​សៀវភៅជាភាសាអង់គ្លេស ដែលមានចំណងជើង “The Journey of a Down-to-earth Diplomat” ចំនួន ៨០ច្បាប់ ពីឯកឧត្តម ហោ ណាំបូរ៉ា ជាអ្នកការទូតកម្ពុជា ដ៏មា​នបទពិសោធន៍មួយរូប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួង ។

សៀវភៅនេះរៀបរាប់ពីបទពិសោធន៍ការងារការទូតរបស់ឯកឧត្តម ហោ ណាំបូរ៉ា ជាង២៥ឆ្នាំកន្លងមកនេះ ហើយសៀវភៅនេះមានលក់នៅប​ណ្ណាគារ Monuments Books និ​ង​បណ្ណាគារមួយចំនួនទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *