អភិបាលខេត្តព្រះសីហនុ ចុះប្រគល់ផ្ទះមួយខ្នង ធ្វើអំពីដែកប្រក់សង្ក័សី ដល់អតីតយុទ្ធជនឈ្មោះ ណុះ សាន់ ដែ​លពិការ ខូចជើងម្ខាងដោយបេ​ស​កកម្ម

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា​ខេ​ត្ត និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចុះប្រគល់ផ្ទះមួយខ្នងដែលមានបណ្តោយ ៦ម៉ែត្រ ទទឹង ៤ម៉ែត្រ ធ្វើអំពីដែកប្រក់សង្ក័សី ដល់អតីតយុទ្ធជនឈ្មោះ ណុះ សាន់ ដែលពិការ ខូចជើងម្ខាងដោយបេសកកម្មនៅឆ្នាំ១៩៨៣ ហើយបច្ចុប្បន្នរស់នៅភូមិទួលទទឹង២ ឃុំទួល ទទឹង ស្រុ​​​កព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះដែរប្រតិភូខេត្ត ក៏បាននាំយកថវិកា ព្រមទាំងសម្ភារៈមួយ សម្រាប់ប្រើប្រាស់ជូនដល់អតីយុទ្ធជនខាងលើផងដែរ៕ ប្រ​ភ​​​ព៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ

You might like

Leave a Reply

Your email address will not be published. Required fields are marked *