គម្រោងស្ថាបនាផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ សម្រេចបានជាង៩០​ភា​គ​រយហើយ ដែលគ្រោងនឹងបញ្ចប់នៅ​ពេលឆាប់ៗនេះ ដើម្បីបង្កល​ក្ខ​ណៈ​ងាយស្រួលដល់ប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ ៖ គម្រោងស្ថាបនាផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ សម្រេចបានជាង៩០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗនេះ ដើម្បីបង្កលក្ខណៈងាយ​ស្រួ​លដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍និង ទាក់ទាញភ្ញៀវទេសចរ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់រប​ស់​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូ​វ​​​​​ក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុ​ន​ចំ​​​​នួ​នប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវ​ឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និ​​ង​ហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារ​កិ​ច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។ គួរកត់សម្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នា​ពេ​ល​ក​ន្លង​ម​កក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសី​ហ​នុដែ​ល​មិ​នធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែ​ប​នេះ។ លើសពីនេះទៀត ការស្តារឡើងវិញនូវហេដ្ឋារចនាស​ម្ព័​ន្ធទាំងនេះ​ធ្វើឡើងក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះ​មា​នភាពស៊ី​វិ​ល័​យទាក់​ទា​​​​​ញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុង ការប្រែក្លាយឱ្យទៅជា​ខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុង​គោ​​​​​​លដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសច​រ​ណ៍​​ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអ​ង្វែ​ង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *