អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត បានទទួលនូវអំណោយសប្បុរសធម៌ របស់លោក ហេង ឯកម៉េង (ហៅង៉ូវ) និងភរិយា អាជីវករផ្សារកំពង់ត្រាច សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តកំពត ៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត បានទទួលនូវអំណោយសប្បុរសធម៌ពីលោក ហេង ឯកម៉េង (ហៅង៉ូវ)  និងភរិយា អាជីវករផ្សារកំពង់ត្រាច បានផ្តល់អង្ករចំនួន២០បាវ ស្មើ១តោន មី១២កេស ទឹកស៊ីអ៊ីវ១០យួរ និងថវិកាសរុបចំនួន ៥០០,០០០៛(ប្រាំរយពាន់រៀលគត់) ជូនអនុសាខាកាកបាទ ក្រហម ក្នុងន័យមនុស្សធម៌ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុកកំពង់ត្រាច ។

ដោយមនោសញ្ចេតនា និងកាយវិការដ៏ថ្លៃថ្លានេះ ក្នុងនាមអនុសាខាកាកបាទក្រហមស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះលោក ហេង ឯកម៉េង និងភរិយា ព្រមទាំងបុត្រ សូមវត្ថុស័ក្តិសិទ្ធលើលោកជួយឃុំគ្រងបីបាច់ថែរក្សា លោក ហេង ឯកម៉េង និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *