លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរឱ្យព្រៃព្រះរកា បន្តបាត់បង់ព្រៃឈើទៀតនោះទេ ព្រោះសព្វថ្ងៃកំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក

ខេត្តព្រះវិហារ ៖ ប្រភពពីប្រជាពលរដ្ឋនៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា ព្រៃព្រះរកា ក្នុងមូលដ្ឋានពួកគាត់កំពុងប្រឈមនឹងការបំផ្លាញយ៉ា​ងមហន្តរា​យ​ ព្រោះមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញកាប់ឈើអារច្រៀកឈើ ដឹកជញ្ជូនចេញពីព្រៃយ៉ាងពេ​ញបន្ទុកនោះទេ។ ផ្ទុយទៅវិញ មន្ត្រីបរិ​ស្ថានធ្វើការរារាំងមិនឲ្យប្រជា​សហ​គ​ម​ន៍ការពារព្រៃឈើ ក៏ដូចជាមន្ត្រីអង្គការក្រៅ​រដ្ឋាភិបាលនិងសកម្មជ​ន​ព្រៃឈើចុះល្បាតការពារព្រៃឈើ ដែលកំពុង​តែប្រឈមនឹ​ង​ការបំ​ផ្លា​​​ញយ៉ាងមហន្តរាយនោះទេ។ ជាក់ស្តែងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទី​រ​បរិស្ថានខេត្តព្រះវិហារ បានរក្សាភាពស្ងៀម​ស្ងា​ត់ក្នុងខណៈដែលព្រៃព្រះរកាក្នុងស្រុកជាំក្សាន្ត ក៏ដូចជានៅស្រុកឆែប និងស្រុ​ក​ត្បែងមានជ័យកំពុងប្រឈមនឹងសេចក្តីវិនាសសាបសូន្យ។

សេចក្តីរាយការណ៍ពីជនជាតិដើមភាគតិចកួយ រាប់ពាន់គ្រួសារនៅជុំវិញព្រៃព្រៃរកា ក្នុងឃុំមរកត ស្រុកជាំក្សាន្ត បានឲ្យដឹងថា ដើមឈើធំៗក្នុងព្រៃព្រះរកា ជាពិសេសដើមច្បោះ​ជ័រ ដែលជាមុខរបរប្រពៃណីរបស់ជនជាតិដើមភាគតិចកំពុងរងការបង្ក្រាបយ៉ាងគំហុក​។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃព្រះ​រកា ក្នុងឃុំមរ​ក​ត បានឲ្យដឹងថា ថ្មីៗនេះមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន រារាំងពួកគាត់មិនឲ្យចុះល្បាតការពារព្រៃឈើនោះទេ ដោយតម្រូវឲ្យសុំច្បាប់ពីមន្ទីរបរិស្ថានខេត្តព្រះវិហារ និ​ង​ពី​​ក្រសួងបរិស្ថានជាមុនសិន។ បញ្ហានេះគឺជារឿងដែលលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើយវិញជាបន្ទាន់ ព្រោះប្រជាសហគមន៍ការពារព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលតែងល្បាតការពារព្រៃព្រះរកា នាពេលកន្លងមកបែរជាត្រូវមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ធ្វើការរារាំងទៅវិញ។

សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងមន្ត្រីឧ​ទ្យា​នុ​រក្សក្រសួងបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា កំពុងព្យាយាមបិទបាំងបទល្មើសកាប់ឈើក្នុងព្រៃព្រះរកា ដែលកើតឡើងយ៉ាងរាលដាល។ សកម្មជនព្រៃឈើក្នុងខេត្តព្​រះវិ​ហា​រ បានឲ្យដឹងថា ព្រៃព្រះរកានៅចំណុចជាំផ្អាវ ចំណុចជាំសែ ចំណុចភ្នំរំចេក ចំណុចប្ញស្សីធំ ចំណុចច្រកច្រប់អាហែន និងចំណុចអូរកាច់ក កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ។ ដូច្នេះលោក សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមនោះទេ ព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើកំពុងកើតឡើង​​យ៉ា​ង​ពេញបន្ទុកនៅក្នុងព្រៃព្រះរកា​នៃស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ហើយលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងមន្ត្រីក្រោមឱវាទ មិ​ន​ចាត់វិធានការបង្ក្រាបបទល្មើសឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *