ខេត្តកំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ នៅតែបន្តរឹតបន្តឹងការពារ ការចម្លងនៃវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់កុំឲ្យវីរុសកូវីដ១៩នេះ រីករាលដាលទៅក្នុងសហគមន៍បន្ថែមទៀត ទោះបីកម្ពុជាមិនមានករណីឆ្លងថ្មីក៏ដោយ ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ទោះបីបច្ចុប្បន្នមិនមានការរកឃើញ វិជ្ជាមាននៃវីរុសកូវីដ១៩ក៏ដោយ ក៏អាជ្ញាធរខេត្តនិងមន្រ្តីពាក់ព័ន្ធទាំងអស់ នៅតែបន្តខិតខំ អប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ ដោយមិនមានការធ្វេសប្រហែសឡើយ ។ ឯកឧត្តមបានក្រើនរម្លឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវរក្សាអនាម័យខ្លួនឯងឲ្យបានស្អាត និងត្រូវផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តវិធានការមួយចំនួន ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ។
ខេត្តកំពង់ធំនិងបន្តអប់រំប្រជាជន ដោយទី១គឺយើងជំរុញឲ្យពួកគាត់ត្រូវបន្តការបង្ការកុំឲ្យឆ្លងជំងឺកូវីដ នឹងដោយយើងបន្តធ្វើរាល់ ហើយដោយឡែកនៅក្នុងខេត្ត គឺមិនមានការរកឃើញវិជ្ជាមានទេ បើទោះបីជាមានពលរកប្រជមាណជាង៥២០០នាក់ បានត្រលប់មកស្រុកកំណើតវិញ ហើយបងប្អូនមួយចំនួនពួកគាត់ដល់ថ្ងៃផុត១៤ថ្ងៃ សឹងតែទាំងអស់ផងដែរ ប៉ុន្តែរទោះបីជាយ៉ាងណាក៏ដោយ គឺរដ្ឋបាលខេត្តគឺនៅបន្តកិច្ចការនេះបន្តទៀត »។
ឯកឧត្តមអភិបាលខេត្តក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តបង្កើនការប្រុងប្រយ័ត្ន ធ្វើអនាម័យខ្លួនប្រាណ ជាមួយសាប៊ូ ឬ អាល់កុល ប្រើម៉ាស់ ឬ កន្សែងសំរាប់ខ្ទុបមាត់ពេលក្អក ឬកណ្តាស់ និងមិនត្រូវមានការជួបជុំណាមួយឡើយ៕