(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភម៉ាស់ចំនួន ១លាន១សែន ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១០០គ្រឿង និងថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម. ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
នេះជាការសរ-បញ្ជាក់អោយឃើញ អំពីមិត្ត(កម្ពុជា~វៀតណាម) ពិសេសវាជា វប្បធម៌នៃការចែករំលែក ដ៏ល្អមួយ ក្នុងគ្រាមានអាសន្ន ។
ដោយសារតែ វៀតណាម(បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ ដែលធ្វើអោយរដ្ឋាភិបាលវៀតណាម មានតម្រូវការ ខ្ពស់សម្រាប់ឧបករណ៍ពេទ្យ ។
សូមបញ្ជាក់ថា ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ កក្កដា ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤.១៨៦នាក់ ស្លាប់ ២២៥នាក់។
ដោយ៖ សុវណ្ណារាជ រតនា
ប្រភព៖ FN