មន្ទីរធនធានទឹកខេត្តឧត្តរមាន​ជ័​យ​​ បានរៀបចំប្រព័ន្ធធារាសាស្រ្តរួចជា​ស្រេច ដើម្បីឆ្លើយតបទៅនឹងវិស័​យ​កសិកម្ម ពិសេសនៅរដូវសាបព្រួ​ស​ស្រូវ

ខេត្តឧត្តរមានជ័យ ៖ មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាកសិករលើវិស័យកសិកម្ម ពិសេសនៅរដូវសាបព្រួសស្រូវ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ដើម្បីឆ្លើយតបតំរូវការលើការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ មន្ទីរ បាន ស្តារនិងកសាង ប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូបង្ហូរទឹក ស្ទើរគ្រប់ទីកន្លែងដូចជា ប្រព័ន្ធធារាសាស្រ្តខ្នាតតូចមានចំនួន៥៧​ក​ន្លែង ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យម មានចំនួន២៨កន្លែង និង ប្រព័ន្ធធារាសាស្រ្តខ្នាតធំមានចំនួន៣ កន្លែងដែលអាចស្តុកទឹកបានប្រមា៦៨​៧​,៧​លា​នម៉ែត្រគូប ដែលអាចស្រោចស្រព ផ្គត់ផ្គង់ទឹកស្រោចលើដីស្រែរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺនហិកតា។ លោ​កបញ្ជាក់ថា ក្រៅពីជួសជុសថែទាំ មន្ទីរក៏បានត្រៀមមធ្យោបាយមួយចំនួនដូចជា គ្រឿងចក្រ ម៉ាស៊ីនបូបទឹក ផងដែរ ដើម្បីអន្តរាគមន៏នៅពេលដែលកើតមានគ្រោះ​​ធម្មជាតិជាយថាហេតុ។ លោកបន្តថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនេះដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពិសេសស្រោចស្រពលើការដាំដុះដំណាំស្រូវ បន្លែបង្ការ ដំណាំកសិ-ឧស្សាហកម្ម ជាដើមខណះដែលប្រជាកសិករប្រឹងប្រែងបង្កើនការដាំដុះពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

ក្រសួងធនធានទឹក ក៏ដូចជាមន្ទីរធនធានទឹកយើងបានជួសជុលរចនាសម្ព័ន្ធរួចរាល់អស់ហើយ ហើយយើងនឹងកំពុងបន្តការថែទាំនិងយើងបានសង់សង់ថ្មីមួយចំនួនបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ទៅភូមិដែលទើបតែបង្កើនថ្មីដើម្បីផ្គត់ផ្គង់ទឹកធានាដល់ការស្រោចស្រពនៅតាមប្រព័ន្ធធារាសាស្ត្ររបស់យើង ហើយក៏បានត្រៀមលក្ខណៈជួយគត់ផ្គត់ផ្គង់ទឹកនៅលើផ្ទៃដីដែលអាចផ្គត់​ផ្គ​​​​​ង់ទឹកបានគ្រប់គ្រាន់យើងគិតថាទោះមានការរាំងស្ងួតក៏យើងអាចផ្គត់ផ្គង់បានលើផ្ទៃដី៤ម៉ឺនហិចតាជាង ដែលយើងត្រៀម​ល​​​ក្ខណៈរួចជាស្រេចក្នុងការផ្គត់ផ្គង់ទឹក។

លោក ក៏បានអំពាវនាវដល់ប្រជាកសិករដែលរស់នៅប្រាស្រ័យប្រព័ន្ធធារាសស្រ្តទាំងអស់ចូលរួមយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការរួមថែរក្សាប្រភពទឹកអោយបានល្អនិងប្រើប្រាស់ទឹកអោយមានលក្ខណះសន្សំសំចៃ និងចំគោលដៅដើម្បីទទួលបានប្រ​សិ​ទ្ធ​​​​​ភាពនិងធានាបាននូវនិរន្តរភាពយូរអង្វែង ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *