ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌ មានដូចជាទឹកសុទ្ធ ទឹកក្រូច មី ម៉ាស់ ថវិកា និងសម្ភារមួយ ចំនួនផ្សេងទៀត សម្រាប់បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលតែងតែជួយឧបត្ថម្ភដល់សាលាខេត្តព្រះសីហនុ នូវអំណោយក្នុង កាលៈទេសៈកម្ពុជាកំពុងប្រឈមនឹងជំងឺ COVID-19 ដែលសប្បុរសជនបាននាំយកនូវ គ្រឿង បរិក្ខារ សម្ភារៈ និងថវិកាដើម្បីការពារទប់ស្កាត់នូវជំងឺ Covid-19 នៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យប្រជា ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ COVID-19 ដោយត្រូវការពារខ្លួនឱ្យបាន ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ជែល អាល់កុល និងពាក់ម៉ាស់ការពារ ចៀសឱ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ដើម្បីចៀសផុតកុំឱ្យមានការឆ្លងជំងឺ Covid-19 ក្នុងសហគមន៍មូលដ្ឋាន ៕