ឯកឧត្ដម ស៊ុន ចាន់ថុល ស្នើឱ្យអង្គភាពទទួលការងារអនុវត្តន៍គម្រោងទាំង៣៨ខ្សែនៅក្រុងសៀមរាប ត្រូវប្រកាន់គោលជំហរ និងការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ

ខេត្តសៀមរាប ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យអង្គភាពទទួលការងារអនុវត្តន៍គម្រោងទាំង៣៨ខ្សែនៅក្រុង​សៀ​​មរាប ត្រូវប្រកាន់គោលជំហរ និងការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ និងការងាររៀបចំសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានកម្មករ គ្រឿងចក្រ និងឧបករណ៍សាងសង់ឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចការងារនេះឱ្យបានឆាប់រហ័សតាមការគ្រោងទុក។

ក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្ដសៀមរាបនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែង១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក (១៤០ ១៤៦ ៣០៥ ដុល្លារអាម៉េរិក) និងថវិកាប្រមាណជាង ៩លាន ដុល្លារអាម៉េរិកទៀត (៩ ០៧០ ២៩០ ដុល្លារអាមេរិក) សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅ ក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *