អភិបាលរាជធានីភ្នំពេញ បានធ្វើកា​រណែនាំឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ផ្ដ​ល់​សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ធ្វើយ៉ាងណា ផ្ដល់​សេ​វាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសការផ្ដល់សេវាសុរិយោដី ខណៈដែលរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ ដោយផ្ទេរមុ​ខ​ងារនេះទៅឱ្យថ្នាក់ក្រោ​ម​​ជាតិ ដើម្បីអនុវត្តន៍ការងារនេះជូនប្រជាពលរដ្ឋ ឱ្យកាន់តែលឿន និងល្អប្រសើរ។ការណែនាំបែបនេះរ​ប​ស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការចូ​ល​រួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមអា​ជ្ញា​ធ​រ​ខណ្ឌ និងភូមិបាលខណ្ឌ ត្រូវតែយកចិត្តទុកដាក់ការផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេសលើការផ្ដល់សេវាសុរិយោដី។ ថ្នាក់ជាតិមា​ន​​​​​ការកែសម្រួលជាច្រើនរហូតទៅដល់រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និង សំណង់ បានធ្វើការកែសម្រួលមួយចំនួនផ​ង​ដែ​រ។ ប៉ុន្តែកិច្ចការងារនេះនៅតែ មិនទាន់បានល្អប្រសើរនៅឡើយ។

ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារ នេះមកថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកា​ន់​តែ​​​ល្អប្រសើរ។   ឯកឧត្ដមបន្តថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋកន្លងមកនេះឃើញថា បានល្អប្រសើរហើយ ប៉ុន្តែយើងនៅតែខ្វះ​ខា​​​ត ទៅនឹងអ្វីដែលជាការណែនាំរបស់ក្រសួងដែនដី។ឯកឧត្ដមបញ្ជាក់ថា ការផ្ទេរមុខងារមកថ្នាក់ក្រោមជាតិនេះ គឺធ្វើយ៉ាង​ណា​ឱ្យការ ផ្ដល់សេវាជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព មានតម្លាភាព និងមានល្បឿនលឿន។ ដូច្នេះទេសូម អភិបាលខណ្ឌទាំងអ​ស់​ត្រូវយកចិត្តទុកដាក់ ហើយនៅពេលខាងមុខនេះ សេវាសុខាភិបាលនិងបន្ថែមមួយទៀតមកថ្នាក់ក្រោមជាតិ ដែលយើងត្រូវ​តែ​​​ទទួល និងអនុវត្តន៍ឱ្យបានជោគជ័យ។ ការងារនេះទទួលបានជោគជ័យ លុះត្រាតែអភិបាលខណ្ឌ ទាំងអស់យកចិត្តទុកដាក់ ពិ​​​និត្យ ទៅថ្នាក់សង្កាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជំរុញឱ្យបានល្អប្រសើរ។ កន្លងមកយើងអនុវត្តន៍បានល្អប្រសើរ​ហើ​យ​ ពិសេសគឺការបង្កើតឱ្យមាន ក្រុមបដិសណ្ឋារកិច្ចនៅថ្នាក់សង្កាត់ ដើម្បីផ្ដល់សេវាជូន ប្រជាពលរដ្ឋកាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលថា “ចង់ជួបចៅសង្កាត់ ពិបាកជាងជួបរដ្ឋមន្ត្រី” ពាក្យទាំងនេះបានសាបរលាបទៅបាត់ហើយ។

ឯកឧត្ដមបន្តថា ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ យើងត្រូវត្រៀមលក្ខណៈឱ្យហើយ ព្រោះនៅថ្ងៃខាងមុខ សង្កាត់នឹងមានច្រកចេញ ចូលតែមួយ ហើយក៏ជិតនឹងដល់ពេល បោះឆ្នោតថ្នាក់សង្កាត់ នៅឆ្នាំ២០២២ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *