ស្ត្រីកម្មការិនីរោងចក្រម្នាក់ រត់ឆ្លង​ថ្ន​ល់ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួ​យ​គ្រឿងបុកស្លាប់យ៉ាងអាណោ​ច​អ​ធ័​​​មនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ទាំងព្រឹកព្រលឹម ខណៈស្ត្រីកម្មការិនីរោងចក្រម្នាក់ រត់ឆ្លងថ្នល់ត្រូវរថ​យ​ន្ត​​​ដឹកកម្មករកម្មការិនីរោងចក្របុកបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ៈ៤​៥​នាទីព្រឹក ថ្ងៃអង្គារ១ ទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៣១៤D ស្ថិតនៅចំណុចភូមិស្វា​​​​​​​យអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ មានស្ត្រីម្នាក់ឈ្មោះស្ងួន ស្រី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិភ្នំស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោទិ៍ ខេ​​​​​ត្តស្វាយរៀង​ មុខរបរកម្មកររោងចក្រ(ធ្វើការវេនយប់)បានចុះពីរថយន្ដដែលខ្លួនជិះដើរចូលក្នុងផ្សារកំពង់រោទិ៍ ដើម្បីទិញអីវ៉ា​ន់​ លុះត្រឡប់ចេញមកវិញ ក៏រត់ឆ្លងថ្នល់ពីទិសខាងកើតទៅលិច នៅខាងផ្សារកំពង់រោទិ៍ សំដៅទៅរថយន្តរបស់ខ្លួនជិះ ក៏មានរថ​យ​​​ន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរៀប3A.0439 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ​ឆូយ ភីរុន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជុប​ព្រី​ង ឃុំថ្មី  ស្រុកកំពង់រោទិ៍ ខេត្តស្វា​យ​រៀង មុខរបរជាអ្នកបើករថយ​ន្ត​ដឹ​ក​​​​​កម្មករកម្មការិនីរោងចក្រ បុកបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយបង្កអោយមានគ្រោះថ្នាក់រួចមក អ្នកបើកបររថយន្តបានចុះពីរថយន្ត រត់គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកសា​ក​ស​ព​​​​​ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកមករក្សា​ទុ​កនៅប៉ុស្តិ៍នគរបាលឃុំញរដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *