មេបញ្ជាការការពារព្រំដែនខេត្តអានយ៉ាង ផ្ដល់គ្រឿងបរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនជូន រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០២០នេះ មេបញ្ជាការការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ដល់គ្រឿងបរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល តំបន់ប្រតិបត្តិការសឹករងកណ្តាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងវរ:សេនាធំកងទ័ពការពារព្រំដែនលេខ៦០១ ក្រោមអធិបតីភាព ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលពិធីនេះរៀបចំធ្វើនៅពាក់កណ្តាលស្ពាន មិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ខាន់ប៊ិញ ស្ថិតក្នុងភូមិព្រែកស៊ឹង ស្រុកកោះធំ ខេត្តកណ្តាល។

រដ្ឋបាលខេត្តកណ្ដាល មានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេបញ្ជាការ និងសហការីទាំងអស់ នៃបញ្ជាករដ្ឋានយោធាខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រក្នុងការដោះស្រាយបញ្ហាដែលបង្កដោយទឹកជំនន់ ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលកន្លងមកនេះ ។

សម្ភារដែលមេបញ្ជាការការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់ជូនក្នុងមួយអង្គភាពរួមមាន ៖ មី ៥៩៥ កេះ, ប្រេងឆា ១៧កេះ, ជែលលាងដៃ ៤កេះ, ម៉ាស ៤កេះ, ប៊ីចេង ៥កេះ, ស្ករសរ ៤បាវ, នឹងថ្នាំពេទ្យ ១កេះ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *