លោក ស្រី សុភ័ក្ត្រ ដឹកនាំប្រជុំពង្រឹងអង្គការចាត់តាំងយុវជននៅតាមគ្រឹះស្ថានសិក្សាទូទាំងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃពុធ ១១ រោច ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពង្រឹងអង្គការចាត់តាំងយុវជន នៅតាមគ្រឹះស្ថានសិក្សា ដែលពិធីនេះបានប្រព្រឹត្តទៅនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារផ្នែកយុវជនគ្រឹះស្ថានសិក្សា និងកីឡា ក្រុមការងារផ្នែកលេខាធិការដ្ឋានចាត់តាំង និងហិរញ្ញវត្ថុ និងអង្គការចាត់តាំងយុវជនពីតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាទាំង១១ នៅក្នុងខេត្តកំពង់ចាម ។

នៅក្នុងកិច្ចប្រជុំនេះ លោក ស្រី សុភ័ក្ត្រ បានបញ្ជាក់ជូនពីរចនាសម្ព័ន្ធថ្មី ព្រមជាមួយនឹងរបៀបរបបការងារ និងតួនាទីភារកិច្ច របស់ក្រុមការងារយុវជនគណបក្សខេត្ត ពិសេសតួនាទីរបស់ផ្នែកយុវជនគ្រឹះស្ថានសិក្សា និងកីឡា ជូនអង្គការចាត់តាំងយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សាបានយល់ដើម្បីសហការអនុវត្តកិច្ចការងារយុវជន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

   

You might like

Leave a Reply

Your email address will not be published. Required fields are marked *