ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

រាជធានីភ្នំពេញ ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU) បាននឹងកំពុងធ្វើបន្តដំណើរឆ្ពោះមកទិសខាងលិច ។ តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគ ខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធនិង សម្ពាធំទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។ ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះ ទី២២ ឈ្មោះ វ៉ាមកូ ( VAMCO ) ។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះ ទីហ្វូង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើ ភាគកណ្តាលប្រទេសវៀតណាម នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាបមុន នឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា ។

សូមអានសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ខាងក្រោមនេះ៖

You might like

Leave a Reply

Your email address will not be published. Required fields are marked *