ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងប្រទានភ្លើងជ័យ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ (៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០)

រាជធានីភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងប្រទានភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០)។

ខួបអនុស្សាវរីយ៍ទី៦៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០)នេះ បានប្រព្រឹត្តទៅ យ៉ាងមហោឡារិកជាទីបំផុតនៅបរិវេណវិមានឯករាជ្យ ដែលជាតំណាងនៃឯករាជ្យភាព បូរណភាព សនិ្តភាព របស់កម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  ព្រមជាមួយនឹងសមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន ។

នៅក្នុងព្រឹត្តិការណ៍ដ៏មហោឡារឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យថ្វាយកម្រងផ្កា និងប្រទានភ្លើងជ័យ ដើម្បីជានិមិត្តរូបនៃការចាប់ផ្តើមការប្រារព្វពិធីអបអរសាទរខួបលើក ទី៦៧ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩  វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០)។

គួរំលឹកថា ប្រទេសកម្ពុជាបាន ស្ថិតក្រោមនឹមអាណានិគមបារាំង តាំងពីឆ្នាំ១៨៦៣ មកម្ល៉េះ លុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍មកវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *