កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចុះប្រតិបត្តិការរឹបអូសបានឈើជាច្រើនដុំ នៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចុះប្រតិបត្តិការរឹបអូសបានឈើជាច្រើនដុំ នៅឃុំគ្រញូងសែនជ័យ។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ោដើមចេក ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជាលទ្ធផល ចុះរឹបអូសទីតាំងស្តុកឈើចំនួន៦កន្លែង ដែលមានប្រភេទឈើ សុក្រម, ឈើទាល, គ្រឿងផ្ទះ និងឈើស្រឡៅ (មិនទាន់បានធ្វើការវាស់វែងនៅឡើយទេ)។

ចំពោះវត្ថុតាង និងឈើដែលរឹបអូសបានទាំងអស់នោះ ប្រគល់ជូនមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើខ្សឹម រក្សាទុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *