ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សខេត្តប្រចាំខែតុលា និងលើកទិសដៅភារកិច្ចបន្ត

ខេត្តកែប ៖ នារសៀលថ្ងៃអាទិត្យ ១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សខេត្តប្រចាំខែតុលា និងលើកទិសដៅភារកិច្ចបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាខេត្តកែប៕

កិច្ចប្រជុំនេះ ត្រូវបានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាខេត្តកែប ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ យុវជន យុវនារី និងសកម្មជនគណបក្សជាច្រើនរូប។

You might like

Leave a Reply

Your email address will not be published. Required fields are marked *