​អភិបាល​ស្រុក​សំរោង​និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​នាំយក​អំណោយ​ជូន​គ្រួសារ​សព​លោក ពេជ្រ ចន្ថា យុទ្ធជន​ពិការ​

ខេត្តតាកែវ​៖​នៅ​ព្រឹក​ថ្ងៃ សៅរ៍ ៣ កេ​ី​ត ខែ ស្រាព​ណ៍ ឆ្នាំ​កុរ ព​.​ស​. ២៥៦៣ ត្រូវ​និង​ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៩ លោក កេត ម៉ៅ អភិបាល​ស្រុក​សំរោង​និង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​ស្រុក​សំរោង រួម​ដំណើរ​ដោយ​៖

១-​លោក ជុំ ម៉ៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​
២-​លោក ព្រហ្ម សុ​វណ្ណា​រឹទ្ធ មេ​បញ្ជ​ការ​ផ្នែក​សឹក​រង និង​ជា​អនុ ប្រធាន​សមាគម​អតីតយុទ្ធជន​ស្រុក​
៣-​លោក មឿង សារុន​អធិការ​ស្រុក និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ស្រុក​
៤-​លោក សោម សុធា​ប្រធាន​ការិយាល័យ​សង្គមកិច្ច អតីត យុទ្ធជន និង​យុវ​នីតិ សម្បទា​
៥-​លោក​មេឃុំ សមាជិក​ក្រុមប្រឹក្សា​ឃុំ លោកនាយ​ប៉ុស្តិ៍ ឃុំ លំចង់​បាន​នាំយក​ថវិកា​ចំនួន ៤,០០០,០០០​រៀល របស់​
​សមាគម​អតតីយុទ្ធជន​កម្ពុជា យកទៅ​ប្រគល់ជូន​គ្រួសារ​សព លោក ពេជ្រ ចន្ថា ដែលជា​អតីតយុទ្ធជន​ពិការ និង​បាន​
​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ​២០១៩ ដោយ​រោគាពាធ​ក្នុង​ជន្នាយុ ៥៦ ឆ្នាំ នៅ​ភូមិ តា​មួង ឃុំ​លំចង់ ស្រុក​សំរោង​។

​នា​ឱកាស​នោះ​ដែរ​លោក​អភិបាលស្រុក និង​ជា ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន បាន​នាំយក​សំភារៈ​មួយចំនួន​ទៅ​ចូលរួម​សូម​ចូលរួម ជាមួយ​គ្រួសារ​សព​និង​សូម​បួងសួង​អោយ​វិញ្ញាណក្ខ័ន្ត​លោក​បាន​សោយសុខ​ក្នុង​ទីឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *